ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩
ប្រទេសកាតាបានទទួលការអញ្ជើញពីអារ៉ាប់ប៊ីសាអូឌីតដើម្បីចូលរួមកិច្ចចរចាក្នុងតំបន់ជាបន្ទាន់ដើម្បីពិភាក្សាពីភាពតានតឹងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន។ ទីក្រុង Riyadh កោះហៅការប្រមូលផ្តុំគ្នាចំនួនពីរគឺមួយសម្រាប់សមាជិកសម្ព័ន្ធអារ៉ាប់ និងមួយទៀតសម្រាប់ក្រុមប្រឹក្សាតំបន់ឈូងសមុទ្រនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ (GCC) បន្ទាប់ពីការវាយប្រហារជាច្រើនកើតឡើងរួចមក។
នាវាដឹកប្រេងជាច្រើននៅដែនសមុទ្រឈូងសមុទ្រត្រូវកំណត់គោលដៅក្រោមស្ថានភាពអាថ៌កំបាំងហើយបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីតត្រូវវាយប្រហារដោយការវាយប្រហារពីយន្តហោះចម្បាំងដែលសម្របសម្រួលដោយពួកឧទ្ទាមយេម៉ែនដែលទីក្រុង Riyadh និយាយថាកំពុងធ្វើតាមបញ្ជារបស់អ៊ីរ៉ង់នោះ។
ការិយាល័យព័ត៌មានរដ្ឋាភិបាលនៅក្រុង Doha និយាយថាកាតាទទួលសារមួយសរសេរថា រដ្ឋាភិបាលត្រូវអញ្ជើញអោយចូលរួមក្នុងកិច្ចពិភាក្សាទៅលើវិបត្តិជាច្រើន។ សេចក្តីថ្លែងការណ៍និយាយថា ការអញ្ជើញនេះត្រូវទទួលដោយរដ្ឋមន្ត្រីការបរទេសលោក Mohammed bin Abdulrahman Al-Thani នៅក្នុងកិច្ចប្រជុំជាមួយអគ្គលេខាធិការនៃ GCC ៕