ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩
សារព័ត៌ាមាន TASS រាយការណ៍ថា មេបញ្ជាការកងកម្លាំងទ័ពរុស្ស៊ីលោកឧត្តមសេនីយ៍ Oleg Salyukov និងប្រធានផ្នែកកងកម្លាំងស្វ័យការពារជប៉ុនឧត្តមសេនីយ៍ឯក Goro Yuasa ពិភាក្សាពីកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងមូ៉ស្គូ។
ក្រសួងការពារជាតិរុស្ស៊ីនិយាយនៅថ្ងៃចន្ទនេះថា “ថ្ងៃអនាគតប្រទេសអភិវឌ្ឍកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីត្រូវគេពិភាក្សានៅក្នុងការចរចានេះ”។
មន្រ្តីជប៉ុនក៏ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលវិទ្យាសាស្ដ្រផ្នែកយោធានៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី (Russian Armed Forces Combined Arms Academy) ដែលពួកគេសិក្សាពីដំណើរការបង្ហាត់សម្រាប់មេបញ្ជាការកងទ័ពផ្សេងៗគ្នាផងដែរ។ យោងតាមក្រសួងបញ្ជាក់ថា សមាជិកនៃគណៈប្រតិភូយោធាជប៉ុនក៏នឹងទៅធ្វើទស្សនាកងអង្គភាពរថក្រោះ Kantemirovskaya ផងដែរ៕