តុលាការអ៊ីរ៉ាក់ថ្កោលទោសប្រហារជីវិតជនជាតិបារាំងជាសមាជិកទី៤របស់ក្រុមISIS

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩

នៅថ្ងៃចន្ទ តុលាការអ៊ីរ៉ាក់ថ្កោលទោសលើពលរដ្ឋបារាំងទី៤ ដែលចូលរួមជាមួយ​ក្រុមរដ្ឋ​អ៊ី​ស្លាម (IS ISIS)។ ការថ្កោលទោសនេះធ្វើឡើងមួយថ្ងៃក្រោយពីការផ្តល់ការផ្តន្ទាទោស​ដល់​មន្ត្រីរដ្ឋា​ភិបាលបារាំងចំនួន៣នាក់។

យោងតាមរបាយការណ៍លោក Mustapha Merzoughi មាន​អាយុ៣៧ឆ្នាំត្រូវកាត់ទោសប្រហារជីវិតដោយព្យួរកដោយសារបុរស​នោះ​ធ្វើការក្នុងបណ្តាញក្រុម IS។ លោក Merzoughi ជាពលរដ្ឋបារាំងមានដើមកំណើត​ជាជន​ជាតិ​ទុយ​នីស៊ីទទួលបានការហ្វឹកហាត់ផ្នែកសាសនា និងយោធានៅក្នុងទីក្រុង Aleppe នៅភាគ​ខាងជើងប្រទេសស៊ីរី។

ក្នុងប៉ុន្មានខែថ្មីៗនេះប្រទេសអ៊ីរ៉ាក់ឃុំឃាំងមនុស្សរាប់​ពាន់​នាក់​ដែល​មានទាំងជនបរទេស។ ជនបរទេសត្រូវកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) (ដែល​គាំទ្រ​ដោយ​​អាមេរិកអំឡុងពេលប្រយុទ្ធដើម្បីបំផ្លាញ IS “កាលីហ្វា”) ចាប់ខ្លួនក្នុងប្រទេសស៊ីរី​ ។

LEAVE A REPLY

Please enter your comment!
Please enter your name here