អ្នកទោសជាច្រើននាក់រងរបួសក្នុងពន្ធនាគារអ៊ុយក្រែន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩

មន្រ្តីបញ្ជាក់ថា អ្នកទោសជាច្រើនរៀបចំកុបកម្មក្នុងគុកនៅក្នុងទីក្រុង Odessa នៃប្រទេស​អ៊ុយក្រែនដោយចាប់ចំណាប់ខ្មាំងប្រាំមួយនាក់ និងបង្ករឱ្យឆ្មាំគុកចំនួន៤ នាក់រងរបួស។ រថយន្តមួយគ្រឿងត្រូវគេដុតនៅខាងក្នុងពន្ធនាគារផងដែរ។​  ការប៉ះទង្គិចគ្នាផ្ទុះឡើង​ក្នុង​ពន្ធ​នាគារដែលមានទីតាំងស្ថិតនៅជិតកណ្តាលទីក្រុងមុនពេលថ្ងៃត្រង់នៅថ្ងៃចន្ទ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អ្នកទោសធ្វើបាតុកម្មដោយសារគុណភាពមិនល្អ។ វីដេអូ​មួយ​បង្ហាញពីហេតុការណ៍បាញ់នៅក្នុងគុកបង្ហាញឱ្យឃើញថា អ្នកទោសឈរជារបាំងការពារ​ខណៈដែលមានសំលេងនៅខាងក្រោយនិយាយថា ក្រុមកុបករកំពុងឈរប្រឆាំងនឹងឆ្មាំដែល យាមអ្នកទោសដោយពុំមានការខ្វាយខ្វល់។

ទន្ទឹមនឹងនេះដែររូបភាពពីខាងក្រៅ​អគារបង្ហាញ​ថា មានមនុស្សប្រមូលផ្តុំនៅជុំវិញពន្ធនាគារខណៈ​ដែលមានផ្សែងហុយឡើងយ៉ាងខ្ពស់។ រូប​ថតពីកន្លែងកើតហេតុបង្ហាញថា ប៉ូលិសឃាត់ខ្លួនមនុស្សជាច្រើននាក់ ​ប៉ុន្តែគេមិនទាន់ច្បាស់​ថា​ ពួកគេជានរណានោះទេ។ ​កម្លាំងពិសេសបានគ្រប់គ្រងដើម្បីគ្រប់គ្រង​ស្ថានការណ៍បាន ក្នុងរយៈពេលពីរឬបីម៉ោង និងដោះលែងចំណាប់ខ្មាំងដែលជាបុគ្គលិកពេទ្យចំនួនបី​នាក់ ​និង​ឆ្មាំគុកចំនួនបីនាក់។

ក្រុមមន្ត្រីនិយាយថា បុគ្គលិកគុកចំនួន៤ នាក់​រងរបួស​ក្នុងកា​រប៉ះទង្គិច​ប៉ុន្តែមិនមានអ្នកស្លាប់ទេ។  របាយការណ៍ដំបូងលើកឡើងថា​​ មានមនុស្សប្រហែល៥០០ នាក់ចូលរួមក្នុងកុបកម្ម ប៉ុន្តែក្រោយមកចំនួននេះត្រូវគេកែសម្រួល​ដោយបង្ហាញថា មានមនុស្ស​ចំនួនប្រហែល១០០ នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here