ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និយាយថាការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការបញ្ជូនកងទ័ព ១.៥០០នាក់ទៅមជ្ឈឹមបូព៌ាបន្ថែមលើការដាក់ពង្រាយនាពេលបច្ចុប្បន្នអាចបង្កើនហានិភ័យជាច្រើននៅក្នុងតំបន់។
លោកថ្លែងនៅថ្ងៃចន្ទនេះថា “ហានិភ័យតែងតែកើនឡើងក្នុងអំឡុងពេលការបង្កើនកម្លាំងយោធានេះ”។
លោករដ្ឋមន្រ្តីក៏រំពឹងផងដែរថា ទីក្រុងវ៉ាស៊ីនតោននឹងឮសម្លេងជាច្រើនដែលនិយាយថា ការធ្វើសង្គ្រាមប្រឆាំងនឹងទីក្រុងតេអេរ៉ង់គឺមិនសមហេតុសមផលនោះទេ។ “យ៉ាងហោចណាស់យើងមានហេតុផលក្នុងការសង្ឃឹមសម្រាប់រឿងនោះ។ សព្វថ្ងៃនេះមិនមែនគ្រប់គ្នានៅក្នុងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកជក់ចិត្តនឹងការដឹកនាំដ៏ខ្លាំងក្លានោះទេ “នេះបើយោងតាមលោក Lavrov ៕