ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩
លោកប្រធានាធិបតី ដុលណាល់ត្រាំ និងលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូអាបេ ជួបគ្នាកាលពីថ្ងៃចន្ទដើម្បីពិភាក្សាកាងារនៅទីក្រុងតូក្យូប្រទេសជប៉ុន។
បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីខាងលើនេះលោកដុលណាល់ត្រាំថ្លែងទៅកាន់អ្នកសារព័ត៌មានអំពីបញ្ហាជាច្រើនរួមទាំងសកម្មភាពនុយក្លេអ៊ែរនាពេលថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង និងសេចក្តីអំពាវនាវរបស់ជប៉ុន ដើម្បីឱ្យប្រជាពលរដ្ឋជប៉ុនបានត្រឡប់មកវិញ ដែលរងការចាប់ពង្រត់ដោយប្រទេសកូរ៉េខាងជើងកាលពីទសវត្សរ៍មុនផងដែរ៕