លោក Prem Tinsulanonda អតីតនាយករដ្ឋមន្ត្រីថៃនិងជាទីប្រឹក្សាកំពូលស្លាប់នៅអាយុ៩៨ឆ្នាំ

0

ប្រភពព័ត៌មានពី South China Morning Post ចេញផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩

លោក Prem Tinsulanonda ជាអតីតនាយករដ្ឋមន្ត្រីថៃ និងជាទីប្រឹក្សាកំពូលរបស់ប្រទេសថៃស្លាប់នៅអាយុ៩៨ឆ្នាំដោយបញ្ចប់តួនាទីអស់រយៈពេលជាច្រើនទសវត្សរ៍លើឥទ្ធិពលឆាកនយោបាយថៃ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា គាត់ស្លាប់កាលពីព្រឹកថ្ងៃអាទិត្យដោយជំងឺខ្សោយបេះដូងនៅឯមន្ទីរពេទ្យ Phra Mongkut ទីក្រុងបាងកក។

អ្នកនាំពាក្យស្តីទីលោក Chai Chidchob ប្រាប់សមាជិកអង្គប្រជុំរដ្ឋសភាថ្មីថ្ងៃទី៣របស់ថៃថា លោកព្រេមស្លាប់កាលពីព្រឹកម៉ោង៩។  លោកព្រេមជាទីប្រឹក្សាកំពូលរបស់អតីតព្រះមហាក្សត្រ Bhumibol Adulyadej ដែលត្រូវបានគេគោរព ហើយលោកត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សារាជ្យបល្ល័ងក្នុងឆ្នាំ១៩៩៨ កាន់តំណែងអស់រយៈពេលពីរទសវត្សរ៍មកហើយ។

ប្រទេសថៃតែងតែផ្លាស់ប្តូរអំណាចជាញឹកញាប់ដោយសារកងយោធាធ្វើរដ្ឋប្រហារ ហើយក្នុងនោះត្រូវបានមហាជនទូទៅមើលឃើញយ៉ាងទូលំទូលាយថា លោកជាអ្នកឥទ្ធិពលទៅលើពួកឥស្សរជននៅទីក្រុងបាងកក។

LEAVE A REPLY

Please enter your comment!
Please enter your name here