ពួកសកម្មប្រយុទ្ធវាយប្រហារបាញ់គ្រាប់រ៉ុកកែតលើជនជាតិស៊ីរីក្នុងទីក្រុងAs-Suqaylabiyah

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩

ក្រុមភេរវករក្នុងប្រទេសស៊ីរីបន្តវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើទីក្រុងAs-Suqaylabiyah ក្នុងតំបន់ភាគខាងជើងជាយក្រុងHama។ ភ្នាក់ងារព័ត៌មានSANA បានរាយការណ៍ថាក្រុមភេរវករបានរំលោភលើកិច្ចព្រមព្រៀងជម្លោះសារជាថ្មីដោយធ្វើការវាយប្រហារលើទីក្រុងដោយគ្រាប់រ៉ុកកែត។

ការវាយប្រហារនេះបានធ្វើឡើងដោយពួកសកម្មប្រយុទ្ធដែលលាក់ខ្លួននៅក្នុងតំបន់ជាយក្រុងភាគពាយព្យ។ ពួកសកម្មប្រយុទ្ធធ្វើការបាញ់កាំភ្លើងរ៉ុកកែតសំដៅលើអគារ និងផ្ទះដែលស្ថិតនៅក្នុងទីក្រុងបណ្តាលឱ្យខូចខាតតែទ្រព្យសម្បត្តិតែប៉ុណ្ណោះ។

គួររំលឹកថាស្ត្រីម្នាក់ និងក្មេងម្នាក់បានរងរបួសកាលពីថ្ងៃសៅរ៍កន្លងមកនេះ ខណៈអគ្គិភ័យបានឆាប់ឆេះក្នុងកសិដ្ឋាន បន្ទាប់ពីពួកសកម្មប្រយុទ្ធវាយប្រហារលើភូមិBelhussein លើទីក្រុង Ain al-Kroum និងទីក្រុងAs-Suqaylabiyah ដែលស្ថិតនៅក្នុងតំបន់ជាយក្រុងHama។ ទន្ទឹមនឹងនេះដែរកងទ័ពស៊ីរីបានដណ្ដើមយកបានក្រុងKafrnabouda នៅក្នុងតំបន់ជាយក្រុងHama បន្ទាប់ពីបណ្ដេញពួកសកម្មប្រយុទ្ធជាច្រើននាក់ចេញពីទីក្រុង។

កងកម្លាំងទ័ពអាកាសស៊ីរីចាប់ផ្តើមគ្រប់គ្រងលើសង្កាត់យុទ្ធសាស្ត្រKafrnabouda។ ពួកគេចូលទៅកាន់ទីប្រជុំជនបន្ទាប់ពីធ្វើការរៀបចំបាញ់ផ្លោងកាំភ្លើងធំធុនធ្ងន់ និងគ្រាប់រ៉ុកកែតទៅលើកំពែងal-Nusra Front។ គួរកត់សម្គាល់ថាព្រឹកនេះកងទ័ពបានសម្លាប់ពួកសកម្មប្រយុទ្ធជាង៣០នាក់បន្ថែមលើការបំផ្លិចបំផ្លាញរថយន្តពាសដែកជាច្រើនគ្រឿង។

LEAVE A REPLY

Please enter your comment!
Please enter your name here