ក្រុមអ្នកតវ៉ាស៊ូដង់នឹងធ្វើកូដកម្មរយៈពេល 2 ថ្ងៃដើម្បីដាក់សម្ពាធទៅលើយោធា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩

ប្រទេសស៊ូដង់កំពុងតស៊ូធ្វើកូដកម្មនៅទូទាំងប្រទេសរយៈពេលពីរថ្ងៃចាប់ពីថ្ងៃអង្គារនេះ។ ក្រុមអ្នកតវ៉ាសង្ឃឹមថានឹងដាក់សម្ពាធលើពួកយោធាឱ្យប្រគល់អំណាចទៅរដ្ឋបាលស៊ីវិលវិញ នេះបើតាមការរាយការណ៍របស់ AFP។

កិច្ចចរចានៅតែជាប់គាំង ខណៈមេដឹកនាំចលនាតវ៉ាឈ្មោះថាសម្ព័ន្ធភាពដើម្បីសេរីភាព និងការផ្លាស់ប្តូរ (Alliance for Freedom and Change) និងឧត្តមសេនីយ៍យោធាដែលដណ្ដើមយកអំណាចបន្ទាប់ពីការបណ្តេញលោកប្រធានាធិបតីOmar al-Bashir កាលពីខែមុននេះបរាជ័យក្នុងការបំបាត់ការខ្វែងគំនិតគ្នាលើអ្នកដែលគួរតែដឹកនាំរដ្ឋាភិបាលថ្មីនេះ។

អ្នកគ្រប់គ្រងរដ្ឋាភិបាលថ្មីនេះត្រូវគេរំពឹងថានឹងដំឡើងរដ្ឋាភិបាលស៊ីវិលអន្តរកាលមួយដែលនឹងរៀបចំសម្រាប់ការបោះឆ្នោតដំបូងបំផុតមួយក្រោយលោក-Bashir បញ្ចប់រយៈពេលនៃការដឹកនាំបីឆ្នាំនោះ។

លោក Siddiq Farukh មេដឹកនាំចលនាប្រឆាំងតវ៉ានិយាយថា “ការធ្វើកូដកម្មរយៈពេលពីរថ្ងៃនេះមានបំណងផ្តល់សារមួយទៅកាន់ពិភពលោកទាំងមូលដែលថាប្រជាពលរដ្ឋស៊ូដង់ចង់បានការផ្លាស់ប្តូរពិតប្រាកដហើយពួកគេមិនចង់បានអំណាចជាមួយពួកយោធានោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here