ប្រទេសទួរគីធ្វើការប្រយុទ្ធជាមួយនឹងយុទ្ធជនឃឺដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩

ក្រសួងការពារជាតិនិយាយនៅថ្ងៃអង្គារថា ​យោធាទួរគីចាប់ផ្តើមប្រតិបត្តិការមួយជាមួយ​កង​កម្លាំងកុម្ម៉ង់ដូដែលទទួលបានការគាំទ្រពីក្រុមកាំភ្លើងធំ និងធ្វើការវាយប្រហារតាមអាកាស​ប្រឆាំង​នឹងពួកសកម្មប្រយុទ្ធឃឺដនៅតំបន់ភ្នំភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ​

យោងតាម​សេច​ក្តីថ្លែងការណ៍បន្ថែមឱ្យដឹងថា ការវាយលុកនេះចាប់ផ្តើមដោយប្រើ​កាំភ្លើងធំ និងធ្វើ​ការវាយ​ប្រហារ​តាមអាកាស​នៅរសៀលថ្ងៃចន្ទ។ ចំណែកឯ​ប្រតិបត្តិការរបស់កងវរសេនាតូចចាប់​ផ្ដើមនៅម៉ោង៨ យប់ដើម្បីបំបាត់ក្រុមភេរវករ និងបំផ្លាញជម្រករបស់ពួកគេ។

ប្រតិបត្តិការនេះ​​ធ្វើឡើងកំណត់គោលដៅលើតំបន់ Hakurk ក្នុងប្រទេសអ៊ីរ៉ាក់​ដោយគ្រាន់តែត្រូវឆ្លងកាត់​ព្រំ​ប្រទល់មកភាគខាងជើងរបស់ប្រទេសទួរគី (ព្រំប្រទល់ក៏ជាប់ប្រទេសអ៊ីរ៉ង់ផងដែរ)។ ក្រុម​សកម្មជនគណបក្សឃឺដ (PKK) មានមូលដ្ឋាននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ជាពិសេស​នៅ​ក្នុងតំបន់ Qandil នៅភាគខាងត្បូងតំបន់ Hakurk ។

LEAVE A REPLY

Please enter your comment!
Please enter your name here