យន្តហោះចម្បាំងអ៊ីរ៉ាក់សម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១០នាក់ក្នុងខេត្ត Salahuddin

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩

យន្តហោះចម្បាំងអ៊ីរ៉ាក់សម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន១០នាក់កាលពីថ្ងៃអង្គារនេះ និងបានបំផ្លាញរថយន្តពាសដែក២គ្រឿងក្នុងអំឡុងពេលនៃការវាយឆ្មក់តាមអាកាសស្ថិតនៅក្នុងខេត្តSalahuddin។

សារពត៌មានAlsumaria បានដកស្រង់ប្រភពពីប្រព័ន្ធផ្សប់ផ្សាយសន្តិសុខដែលនិយាយនៅក្នុងសេចក្តីប្រកាសពត៌មានមួយថា កងទ័ពអាកាសអ៊ីរ៉ាក់បានសម្របសម្រួលជាមួយបញ្ជាការប្រតិបត្តិការខេត្តSalahuddin ធ្វើការវាយប្រហារតាមអាកាសសំដៅលើក្រុមភេរវកររដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងស្រុកAllas ខេត្តSalahuddin។

ការវាយឆ្មក់តាមអាកាសនេះបណ្តាលឱ្យសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១០នាក់ស្លាប់ និងរថពាសដែក២គ្រឿងត្រូវបានបំផ្លាញ​ ហើយផងដែរក៏បានបំផ្លាញរថយន្តដឹកប្រេងចំនួន២គ្រឿងផងដែរ។ គួររំលឹកថាប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីរដ្ឋអ៊ីស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុងRawa​ ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្តAnbar និងព្រំដែនស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។

ក្រុមIS ប្រកាសខ្លួនឯងនៅក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ក្រោយមកក៏មានយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងកងកម្លាំងយោធាប៉ារ៉ាបានចាប់ផ្តើមវាយប្រហារកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់លើតំបន់ទាំងឡាយដែលគ្រប់គ្រងដោយពួកIS និងធ្វើការកាន់កាប់ឡើងវិញទាំងអស់លើទីជម្រកទាំងឡាយរបស់ពួកIS ដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងMosul ដែលជាទីក្រុងដែលក្រុមនេះធ្លាប់ប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេកាលពីពេលកន្លងមក។ បើទោះបីជាក្រុមនេះបានទទួលការបរាជ័យនៅទីកន្លែងសំខាន់របស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដោយក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារម្តងម្កាលប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here