ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩
ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាគ្នារវាងភាគីជម្លោះលោក Viktor Kupchishin មានប្រសាសន៍នៅថ្ងៃអង្គារថា កម្លាំងរដ្ឋាភិបាលស៊ីរីសម្លាប់សមាជិករបស់សកម្មប្រយុទ្ធចំនួន ១០ នាក់ និងបំផ្លាញរថយន្តមួយគ្រឿង ក្រោយពេលមានការវាយប្រហារពីក្រុមភេរវករ Hayat Tahrir al-Sham ដែលគេហៅថា ក្រុម Jabhat al-Nusra (គេហាមឃាត់ក្រុមនោះនៅក្នុងប្រទេសរុស្ស៊ីក្នុងខេត្ត Hama )។
សមាជិករបស់ក្រុមសកម្មប្រយុទ្ធមានចំនួនច្រើនជាង ២០ នាក់មកពីក្រុមភេរវករឈ្មោះ Hayat Tahrir al-Sham ជិះយានយន្តចំនួន ៣គ្រឿង និងមានប្រដាប់ដោយកាំភ្លើងធំធ្វើការវាយប្រហារទៅលើតំបន់តាំងទីលំនៅ Kafr-Nbuda នៅក្នុងខេត្ត Hama។ លោកបន្ថែមថា ដើម្បីឆ្លើយតបចំពោះការវាយប្រហារនោះ កម្លាំងរដ្ឋាភិបាលស៊ីរីបំផ្លាញឡាន និងសម្លាប់ភេរវករប្រហែលចំនួន ១០នាក់។
លោក Kupchishin បន្ថែមថាក្នុងរយៈពេល ២៤ម៉ោងកន្លងមកមជ្ឈមណ្ឌលសម្របសម្រួលអនុវត្តប្រតិបត្តិការមនុស្សធម៌ចំនួនពីរនៅក្នុងតំបន់តាំងទីលំនៅ Harna (ខេត្ត Damascus) និង Mazlum (ខេត្ត Deir ez-Zor) ដែលប្រជាជនក្នុងតំបន់ទទួលបានកញ្ចប់អាហារចំនួន ១.០០០ កញ្ចប់។ មជ្ឈមណ្ឌលផ្សះផ្សា
រុស្ស៊ីបន្តបំពេញភារកិច្ចដែលគេប្រគល់ឱ្យក្រោយពីមានការបញ្ចប់យុទ្ធនាការយោធាក្នុងប្រទេសស៊ីរី។ ពួកគេធ្វើដំណើរយ៉ាងទៀងទាត់ជុំវិញតំបន់ក្នុងប្រទេសដើម្បីវាយតម្លៃស្ថានភាពមនុស្សធម៌។ កិច្ចខិតខំប្រឹងប្រែងសំខាន់របស់យោធា រុស្ស៊ីពេលនោះផ្តោតលើការជួយដល់ជនភៀសខ្លួន ដែលកំពុងវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេ និងជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់ដែលរងការហែកហួរពីសង្រ្គាម។