យោធា២នាកស្លាប់ក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់បែកក្នុងខេត្តAnbar ប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩

ប្រភពក្នុងស្រុកនិយាយថាបុគ្គលិក២នាក់របស់កងកម្លាំងចលនានិយមស្លាប់កាលពីថ្ងៃអង្គារនេះនៅក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់បែកស្ថិតនៅក្នុងខេត្តAnbarភាគខាងលិចប្រទេសអ៊ីរ៉ាក់។

ថ្លែងប្រាប់សារពត៌មានAlsumariaថារថយន្តដែលបង្កៃគ្រាប់បែកមួយគ្រឿងផ្ទុះឡើងកាលពីព្រឹកថ្ងៃអង្គារនេះស្ថិតនៅក្នុងទីក្រុងBarwanah ខេត្តAnbar បណ្តាលឱ្យបុគ្គលិករបស់កងកម្លាំងចលនានិយម២នាក់ស្លាប់ហើយក៏បណ្តាលឲ្យអ្នកផ្សេងទៀតរងរបួសផងដែរ។

កងកម្លាំងសន្ដិសុខប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ និងចាប់ផ្ដើមប្រតិបត្តិការស្វែងរកគ្រឿងផ្ទុះផ្សេងទៀត។ គួរបញ្ជាក់ថាអំពើហិង្សានៅក្នុងប្រទេសបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមាននៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។

ការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបណ្តាលឲ្យមនុស្សជាង៥លាននាក់ផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយក៏បណ្តាលឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌។

LEAVE A REPLY

Please enter your comment!
Please enter your name here