ប្រទេសអ៊ីស្រាអែលរឹតបន្តឹងលើតំបន់នេសាទនៅហ្គាហ្សាក្រោយពីការបង្ហោះប៉េងប៉ោងផ្ទុះ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩

ប្រទេសអ៊ីស្រាអែលនិយាយនៅថ្ងៃពុធថា ពួកគេបានរឹតបន្តឹងការនេសាទរបស់ពលរដ្ឋប៉ាឡេស្ទីន​ដោយបិទផ្លូវចេញពីតំបន់ហ្គាហ្សាស្ទ្រីបក្រោយពីមានប៉េងប៉ោងផ្ទុកគ្រឿងផ្ទុះជាច្រើនអណ្តែត​ចេញពីតំបន់ដីកោះទៅកាន់ទឹកដីរបស់ខ្លួន។

តំបន់អនុញ្ញាតឱ្យអ្នកនេសាទ​នៅតំបន់​ហ្គាហ្សា​ត្រូវបានកាត់បន្ថយពី ១៥ម៉ាយល៍ឱ្យនៅសល់ ១០ម៉ាយ ហើយអង្គភាពក្រសួងការពារ​ជាតិ​អ៊ីស្រាអែលជាអ្នកគ្រប់គ្រងលើបទបញ្ជាទាំងនោះ។​ ការផ្លាស់ប្តូរនេះកើតឡើងរយៈពេល ប៉ុន្មាន​​ថ្ងៃក្រោយពីប្រទេសអ៊ីស្រាអែលពង្រីកដែននេសាទទៅចម្ងាយ ១៥ម៉ាយល៍​មុនការ​ឆ្លើយតបទៅនឹងប៉េងប៉ោងផ្ទុកគ្រឿងផ្ទុះនៅសប្ដាហ៍មុន។

ពលរដ្ឋនៅតំបន់ហ្គាហ្សាចំនួនរាប់​ពាន់នាក់ពឹងផ្អែកលើការនេសាទសម្រាប់ជីវភាពរស់នៅរបស់ពួកគេ ប៉ុន្តែការរឹតត្បិត​ជាញឹក​ញាប់របស់ប្រទេសអ៊ីស្រាអែលនាំឱ្យមានការបញ្ឈប់ការងារនេសាទជាយូរមកហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here