ទីក្រុងអង់ការ៉ាមិនអាចទទួលយកនូវការរិះគន់លើរបាយការណ៍របស់សហភាព​អឺរ៉ុប

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩

លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Faruk Kaymakci មានប្រសាសន៍​នៅថ្ងៃពុធថា របាយការណ៍របស់សហភាពអឺរ៉ុបលើប្រទេសទួរគីមិនបានវាយតម្លៃពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសទេ ហើយប្រទេសទួរគីមិនអាចទទួលយកការរិះគន់អយុត្តិធម៌​ដែល​សហភាពអឺរ៉ុបផ្តល់ឱ្យនោះទេ។

នៅក្នុងរបាយការណ៍ចេញផ្សាយនៅព្រឹកថ្ងៃ​ចន្ទ​  សហ​ភាព​អឺរ៉ុបរិះគន់បន្ថែមទៀតនៅក្នុងប្រព័ន្ធយុត្តិធម៌ប្រទេសទួរគីលើបញ្ហាជាច្រើនរាប់ចាប់ពីបញ្ហាសិទ្ធិមនុស្សដល់គោលនយោបាយសេដ្ឋកិច្ច។

លោក Kaymakci មានប្រសាសន៍ថា ទីក្រុងអង់ការ៉ានឹងយកចិត្តទុកដាក់​លើការរិះគន់​ក្នុង​ន័យ​ស្ថាប​នា​នៅក្នុងរបាយការណ៍។ មន្ត្រីដដែលបន្ថែមថា ​ប្រទេសទួរគីក៏រំពឹងផងដែរថា ​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់ខ្លួននឹងគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here