ប្រធានបក្សប្រឆាំងកាណាដាចង់បញ្ចប់ឱ្យមានការឆ្លងដែនខុសច្បាប់ពីសហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩

មេដឹកនាំគណបក្សអភិរក្សនិយមរបស់កាណាដា និងមេដឹកនាំបក្សប្រឆាំងលោក Andrew Scheer មានប្រសាសន៍ថា ​លោកចង់បញ្ឈប់ឱ្យមានការឆ្លងកាត់ព្រំដែនដោយខុសច្បាប់ពី​សហរដ្ឋ​អាមេរិកដោយពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងជនភៀសខ្លួនរបស់ប្រទេសទាំងពីរ។

លោក Scheer បញ្ជាក់ពីសំណើរបស់លោកសម្រាប់គោលនយោបាយលើ​ការធ្វើ​ចំណាក​​ស្រុកប្រសិនបើគណបក្សរបស់លោកអាចកម្ចាត់បក្សសេរីនិយមរបស់លោក Justin Trudeau នៅក្នុងការបោះឆ្នោតទូទៅនៅខែតុលា។ លោកមានប្រសាសន៍នៅថ្ងៃអង្គារថា «យើងនឹងធ្វើ​ការ​ដើម្បីបញ្ចប់ការឆ្លងកាត់ព្រំដែនខុសច្បាប់នៅតាមផ្លូវក្រៅផ្លូវការដូចជាផ្លូវ Roxham ដោយ​ធ្វើ​ការបំបាត់ចន្លោះប្រហោងនៅក្នុងកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យមនុស្សមួយចំនួនរំលងជួរ និងមិនតម្រង់ជួរ។

នៅក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៤ អ្នកណាម្នាក់​ដែល​ដាក់ពាក្យសុំសិទ្ធិ​ជ្រក​កោននៅក្នុងសហរដ្ឋអាមេរិក ឬកាណាដាត្រូវដាក់ពាក្យសុំរបស់ខ្លួន​នៅ​ក្នុងប្រទេសណា​ដែលពួកគេចូលជាមុនសិន។ ដើម្បីចៀសវាងពីការគោរពតាមច្បាប់​ហើយ​​ធានាឱ្យបានថា ការ​ដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេនឹងត្រូវគេទទួលនៅក្នុង​ប្រទេស​កាណាដាជននោះចំ​ណាកស្រុករាប់ពាន់នាក់ឆ្លងកាត់ព្រំដែនតាមផ្លូវក្រៅផ្លូវការ។

LEAVE A REPLY

Please enter your comment!
Please enter your name here