គ្រួសារភាគច្រើនត្រូវបែកបាក់គ្នាដោយសារធ្វើទាសកររដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មានពី​BBC ចេញផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩

ចាប់តាំងពីការដួលរលំបរបរបស់ក្រុមរដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរី អ្នកទោសរាប់រយនាក់ត្រូវដោះលែងឳ្យមានសេរីភាពឡើងវិញ។

ហើយមានមនុស្សមួយចំនួនត្រូវក្រុរដ្ឋអ៊ីស្លាមធ្វើទារុណកម្ម ភាគច្រើនជាក្រុម Yazidis ដែលជាជនជាតិភាគតិចអ្នកកាន់សាសនាមួយក្រុម ដែលត្រូវចាប់ខ្លួន និងធ្វើជាទាសករ នៅពេលក្រុមរដ្ឋអ៊ីស្លាមវាយប្រហារឆ្លងកាត់ ទឹកដីកំណើតរបស់ពួកគេ នៅទីក្រុង Sinjar ភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ជាមួយនេះអង្គការសហប្រជាជាតិនិយាយថា ក្រុមជនជាតិភាគតិច Yazidis ត្រូវក្រុមរដ្ឋអ៊ីស្លាមសម្លាប់ ឬចាប់យកធ្វើជាទាសករទៅហើយ និងព្យាយាមលុបបំបាត់ចោល ដោយការប្រល័យពូជសាសន៍ថែមទៀតផង។

គួររំលឹកថាបុរសជាច្រើនត្រូវគេសម្លាប់ និងកប់នៅក្នុងផ្នូរធំៗ។ ហើយស្ត្រីជាច្រើនត្រូវរំលោភផងដែរ។ ម្តាយ និងកូនក្មេងជាច្រើនត្រូវគេទិញលក់ និងធ្វើជាអ្នកបម្រើសម្រាប់អ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមថែមទៀតផង។

ក៏ប៉ុន្តែនៅក្នុងនោះក៏មានអ្នកខ្លះ ក៏ដូចជាយុវជន Nashaat ដែលនៅរស់រានមានជីវិត។ បន្ទាប់ពីលោកបែកចេញពីម្តាយរបស់គាត់ឈ្មោះ Fawzi អស់រយៈពេលឆ្នាំ ក្រោយពីបរបរដ៏សាហាវមួយនេះត្រូវដួលរលំពួកគេក៏ត្រូវបានជួបរួមគ្នាវិញផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here