សហរដ្ឋអាមេរិកនៅស្ងៀមចំពោះការចោទប្រកាន់លើឧត្តមសេនីយ៍កូឡុំប៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៩

ខណៈពេលដែលសហរដ្ឋអាមេរិក និងប្រទេសកូឡុំប៊ីប្រឆាំងនឹងរបបផ្តាច់ការរបស់លោក Nicolas នៅប្រទេស Venezuela ​ក្រុងវ៉ាស៊ីនតោនហាក់ដូចជាមិនមានការខ្វល់ខ្វាយជាមួយនឹងភស្តុតាងថ្មីដែលមានពាក់ព័ន្ធឧត្តមសេនីយ៍កំពូលរបស់ប្រទេសកូឡុំប៊ីចំពោះការសម្លាប់ជនស៊ីវិល។

ឯកសារលេចធ្លាយថ្មីៗនៅក្នុងដៃរបស់អ្នកសារព័ត៌មាន Associated Press បង្ហាញ​ថា ឧត្តមសេនីយ៍នីលោកនីកាកូស៊ីអូ ម៉ាទីន អេសភីនណេល (Nicacio Martinez Espinel) ជាប្រធានកងទ័ពរបស់ប្រទេសកូឡុំប៊ីចូលរួមក្នុងការលាក់បាំងចំពោះការសម្លាប់នៅក្រៅប្រព័ន្ធតុលាការ និងសម្លាប់ជនស៊ីវិលអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។

ទីក្រុងវ៉ាស៊ីនតោនធ្លាប់លើកឡើងពីការបំពានសិទ្ធិមនុស្សដែលជាផ្នែកមួយនៃយុទ្ធនាការដើម្បីផ្តួលរំលំរដ្ឋាភិបាលសង្គមនិយមរបស់ប្រទេស Venezuela។​ សហរដ្ឋអាមេរិកនៅតែរក្សាភាពស្ងប់ស្ងាត់អំពីរឿងអាស្រូវដែលកើតឡើងក្នុងប្រទេសកូឡុំប៊ី។ ទីក្រុង Bogota គឺជាដៃគូដ៏សំ​ខាន់​នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងវ៉ាស៊ីនតោនក្នុងការនាំមកនូវការផ្លាស់ប្តូររបបក្នុងទីក្រុង Caracas។

LEAVE A REPLY

Please enter your comment!
Please enter your name here