ភេរវកររដ្ឋអ៊ីស្លាម១៤នាក់ស្លាប់ដោយការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខក្នុងទីក្រុងMosul

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩

អាជ្ញាធរអ៊ីរ៉ាក់បានប្រកាសកាលពីថ្ងៃពុធនេះថាសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១៤នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខក្នុងទីក្រុងMosul។ សារពត៌មានBaghdad Todayបានដកស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយសន្តិសុខដែលនិយាយនៅក្នុងសេចក្តីប្រកាសពត៌មានមួយថាភេរវករអ៊ីស្លាម១៤នាក់រួមទាំងមេដឹកនាំជាន់ខ្ពស់ និងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតត្រូវបានស្លាប់ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រឆាំងភេវរកម្មដែលស្ថិតនៅក្នុងទីក្រុងMosul។

ប្រតិបត្តិការនេះធ្វើឡើងដោយផ្អែកទៅលើទិន្នន័យស៊ើបការណ៍សម្ងាត់មានគោលដៅឆ្ពោះទៅលើក្រុមភេរវកររដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងស្រុកal-Hadar ភាគនិរតីទីក្រុងMosul។ គួររំលឹកថាប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុងRawa​ ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្តAnbar និងព្រំដែនស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។

IS បានប្រកាសរដ្ឋអ៊ីស្លាមដោយខ្លួនឯងនៅក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ក្រោយមកក៏មានយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងកងកម្លាំងយោធាប៉ារ៉ាបានចាប់ផ្តើមវាយប្រហារកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់លើតំបន់ទាំងឡាយដែលបានគ្រប់គ្រងដោយពួកIS និងធ្វើការកាន់កាប់ឡើងវិញទាំងអស់លើទីជម្រកទាំងឡាយរបស់ពួកIS ដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងMosul ដែលជាទីក្រុងដែលក្រុមនេះធ្លាប់បានប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេកាលពីពេលកន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here