ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩
បុរសម្នាក់ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងឧប្បត្តិហេតុបុក ហើយបើករត់ បន្ទាប់ពីចាកចេញពីការអធិស្ឋាននៅវិហារអ៊ីស្លាមមួយកន្លែង។ បុរសវ័យ៤០ឆ្នាំរូបនេះចាកចេញពីវិហារអ៊ីស្លាម Masjid At-Taqwa នៅទីក្រុង Leicester នៅពេលដែលគាត់ត្រូវបានវាយប្រហារនៅផ្លូវ Humberstone នៅប្រហែលម៉ោង១រសៀលថ្ងៃព្រហស្បតិ៍។
វិហារអ៊ីស្លាមបាននិយាយថា លោកត្រូវគេបុកដោយរថយន្តមួយបន្ទាប់ពីចាកចេញពីការធ្វើសេចក្តី អធិស្ឋានTaraweeh នៅក្នុងកំឡុងពេលមួយខែបុណ្យរ៉ាម៉ាដាន។ ប៉ូលិស Leicestershire បាននិយាយថា បុរសនោះស្ថិតនៅក្នុងស្ថានភាពធម្មតា និងក្មេងប្រុសជំទង់ម្នាក់បានរងរបួសស្រាលផងដែរ។
កងកម្លាំងនិយាយថា ការប៉ះទង្គិចនេះមិនមាការពាក់ព័ន្ធនឹងភេរវកម្មនោះទេ ខណៈក្រុមមន្រ្តីនាពេលថ្មីៗនេះជឿថារថយន្តនេះ “មិនបានបើកបរដោយចេតនានៅលើអ្នកថ្មើរជើង” តែប៉ុណ្ណោះ។ ប៉ូលិសបន្ថែមថា បទបញ្ជាតាមរថយន្ត “មិនឈប់នៅកន្លែងកើតហេតុនោះទេ” កំពុងបន្ត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់វិហារអ៊ីស្លាម បាននិយាយថា “កាលពីយប់មិញបន្ទាប់ពីការធ្វើសេចក្តីអធិស្ឋាន Taraweeh មានប្អូនប្រុសម្នាក់ដែលអធិស្ឋានជាមួយយើង គឺជាជនរងគ្រោះនៃការវាយប្រហារបុកហើយបើករត់នៅក្រៅវិហារអ៊ីស្លាម។”
“គាត់កំពុងប្រយុទ្ធដើម្បីជីវិតរបស់គាត់ ហើយយើងសូមអង្វរអ្នកអានអត្ថបទនេះ ដើម្បីសុំព្រះអាឡស់ព្រះអម្ចាស់នៃពិភពលោក ឱ្យផ្តល់ឱ្យគាត់នូវការងើបឡើងវិញ និងឆាប់រហ័ស និងផ្តល់ឱ្យគ្រួសារគាត់ មានភាពអត់ធ្មត់ ដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាកមួយនេះផងដែរ” ។