ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃអង្គារនេះតែងតាំងអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ Oleksandr Danylyuk ជាមន្ត្រីជាន់ខ្ពស់នៃស្ថាប័នដែលទទួលខុសត្រូវក្នុងការសំរបសំរួលសន្តិសុខជាតិ។
ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិមានរដ្ឋមន្រ្តី សមាជិកសភាជាន់ខ្ពស់ និងមន្ត្រីជាន់ខ្ពស់ក្នុងតំបន់និងត្រូវដឹកនាំដោយលោកប្រធានាធិបតី។
លោកDanylyuk ជំរុញកំណែទម្រង់និងកិច្ចសហប្រតិបត្តិការជាមួយមូលនិធិរូបិយវត្ថុអន្ដរជាតិក្នុងអំឡុងពេលតួនាទីជារដ្ឋមន្រ្តីហិរញ្ញវត្ថុចន្លោះឆ្នាំ ២០១៦-២០១៨ ។ គាត់ត្រូវគេបណ្តេញចេញនៅក្នុងខែមិថុនាឆ្នាំ ២០១៨ បន្ទាប់ពីមានជម្លោះជាមួយលោកនាយករដ្ឋមន្ត្រី Volodymyr Groysman ។
ក្នុងអំឡុងពេលយុទ្ធនាការរបស់លោកប្រធានាធិបតីរបស់ Zelensky អ្នកសង្កេតការណ៍ជាច្រើននិយាយថា ប្រសិនបើពិតជាត្រូវបានជ្រើសរើសមែន គាត់អាចតែងតាំងលោកDanylyuk ជារដ្ឋមន្ត្រីការបរទេស៕