ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩
មេរោគអេដស៍ (HIV) ត្រូវបានរីករាលដាលនៅភាគខាងត្បូងរដ្ឋ Sindh ប្រទេសប៉ាគីស្ថាន។ រដ្ឋាភិបាល បានបញ្ជាក់ពីចំនួនសរុបមាន ៧១២នាក់ឆ្លងមេរោគចាប់តាំងពីខែមេសារួមទាំងកុមារ ៥៨៨នាក់ក្រោម អាយុ ១៥ឆ្នាំ។ ករណីនេះកើតឡើងដោយសារប្រញាប់ពេកអញ្ជឹងមានការប្រើប្រាស់ម្ជុលចាក់ថ្នាំរួមគ្នា ច្រើនដង។
ជំងឺនេះក៏ឆ្លងជាបន្តបន្ទាប់ដូចគ្នានៅក្នុងរដ្ឋ Larkana នៅក្នុងតំបន់ដែលសម្បូរដោយចំការស្ករអំពៅ។ ស្ត្រីជាម្តាយជាច្រើនដែលបានត្អូញត្អែរថា “កូនគ្រុនក្តៅមិនឈប់សោះ” បានបណ្តាលឱ្យរដ្ឋាភិបាល ធ្វើតេស្តឈាមមនុស្សប្រហែលជា ២៣.០០០នាក់ចាប់ពីថ្ងៃទី២៩ ខែមេសារហូតដល់ថ្ងៃទី២៩ ខែ ឧសភាបង្ហាញពីការរីករាលដាលនៃការឆ្លងមេរោគដ៏ធំមួយ។
នៅពេលស្រាវជ្រាវបន្ថែមទៀតបានបង្ហាញថាមានតែកុមារប៉ុណ្ណោះដែលត្រូវបានឆ្លងមេរោគក្នុង គ្រួសារ។ មានការសង្ស័យថាឆ្លងតាមម្ជុលចាក់ថ្នាំមិនមែនឆ្លងពីម្ដាយទៅកូនទេ។ ក្រុមអ្នកស៊ើបអង្កេត បានបិទកន្លែងព្យាបាលចំនួន ៨០០កន្លែងដែលមិនមានអញ្ញាបណ្ណ ហើយបានចាប់ខ្លួនគ្រូពេទ្យកុមារ ម្នាក់។