បុគ្គលិកទី២ដែលបំពេញបេសកកម្មនៅរដ្ឋកូសូវ៉ូត្រូវគេដោះលែង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩

បុគ្គលិកប្រទេសស៊ែប៊ីបំពេញបេសកកម្មផ្នែលរដ្ឋបាលបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅរដ្ឋកូសូវ៉ូ (UNMIK) លោក Dejan Dimovic ត្រូវគេឃាត់ខ្លួនរួមជាមួយនឹងអ្នកការទូតរុស្ស៊ីម្នាក់ត្រូវគេដោះលែង។ បុគ្គលិកបេសកកម្មនោះប្រាប់ទីភ្នាក់ងារព័ត៌មាន Tanjug នៅថ្ងៃព្រហស្បតិ៍។

លោក Dimovic ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល។ ភ្នាក់ងារសារព័ត៌មានTASS បញ្ជាក់ឱ្យដឹងថា បុរសដែលត្រូវគេឃាត់ខ្លួនគឺជាអ្នកបកប្រែនៅរដ្ឋកូសូវ៉ូ។ គាត់ធ្វើការជាជំនួយការជាមន្រ្តីបេសកកម្មរបស់អង្គការសហប្រជាជាតិនៅរដ្ឋកូសូវ៉ូ និងរដ្ឋម៊ីតតូហ៊ីចា (Metohija)។

នៅថ្ងៃទី២៨ ខែឧសភា កងកម្លាំងពិសេសរបស់រដ្ឋកូសូវ៉ូធ្វើការវាយឆ្មក់នៅភាគខាងជើងទីក្រុង។ ប្រធានាធិបតីស៊ែប៊ីលោកអាឡិចសាន់ដារវូគិក (Aleksandar Vucic) មានប្រសាសន៍ថា ប៉ូលីសរបស់រដ្ឋកូសូវ៉ូចាប់មនុស្សចំនួន២៨ នាក់ឃុំឃាំងដោយក្នុងនោះមានរួមទាំងលោក Mikhail Krasnoshchekov ជាបុគ្គលិករបស់ UNMIK ។ អ្នកការទូតរុស្ស៊ីត្រូវគេដោះលែងនៅថ្ងៃដដែលនោះ ហើយបញ្ចូនទៅកាន់មន្ទីរពេទ្យមួយនៅទីក្រុងកូសូវស្គាមីត្រូវីកា (Kosovska Mitrovica)។

LEAVE A REPLY

Please enter your comment!
Please enter your name here