ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩
អ្នកនាំពាក្យឱ្យក្រុមតាលីបានលោក Mohammad Sohail Shaheen មានប្រសាសន៍នៅទីក្រុងម៉ូស្គូនៅថ្ងៃព្រហស្បតិ៍ថា ក្រុមតាលីបានរំពឹងថា ទីក្រុងវ៉ាស៊ីនតោននឹងប្រកាសពីកាលបរិច្ឆេទក្នុងការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាននៅក្នុងកិច្ចជុំបន្ទាប់។
RIA Novosti ដកស្រង់សម្តីរបស់លោក Shaheen ថា ការកំណត់កាលបរិច្ឆេទសម្រាប់ការដកទ័ពនេះនឹងបង្កើតលទ្ធភាពសម្រាប់ការដោះស្រាយវិបត្តិនៅប្រទេសអាហ្វហ្គានីស្ថាន។ ការចរចារធ្វើឡើងនៅក្នុងទីក្រុងដូហាក្នុងប្រទេសកាតា។ ជុំចុងក្រោយបំផុតធ្វើឡើងនៅក្នុងខែមីនា ហើយគេមិនទាន់ដឹងនៅឡើយទេថា កិច្ចប្រជុំបន្ទាប់នឹងមាន ឬយ៉ាងណា។
លោក Shaheen បន្តថា មានភាពរីកចម្រើនសមរម្យកើតមាននៅក្នុងកិច្ចចរចាដោយជោគជ័យរវាងពួកតាលីបាន និងក្រុមអ្នកនយោបាយជាន់ខ្ពស់អាហ្វហ្គានីស្ថានមួយក្រុមនៅក្នុងទីក្រុងម៉ូស្គូ។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានភាពជឿនលឿនណាមួយនៅក្នុងកិច្ចចរចារបញ្ចប់សង្គ្រាមរយៈពេល ១៨ឆ្នាំនោះទេ ហើយលោកបន្ថែមថា ការចរចារបន្ថែមត្រូវតែធ្វើឡើងជាការចាំបាច់។