ពលរដ្ឋអ៊ឺរ៉ុបមានចំនួនច្រើនជាង ៧៥ ម៉ឺននាក់កំពុងដាក់ពាក្យសុំស្នាក់នៅចក្រភពអង់គ្លេស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩

យោងតាមប្រភពទិន្នន័យជាផ្លូវការបង្ហាញឱ្យដឹងថា ប្រទេសអង់គ្លេសទទួលការដាក់ពាក្យស្នើសុំចំនួន ៧៥០,០០០ពីពលរដ្ឋមកពីសហភាពអឺរ៉ុបដែលកំពុងស្វែងរកទីជម្រកនៅចក្រភពអង់គ្លេសក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០១៩។

ភ្នាក់ងារសារព័ត៌មាន AFP  បញ្ជាក់ឱ្យដឹងថា ផែនការរបស់រដ្ឋាភិបាលដើម្បីផ្តល់ជូនពលរដ្ឋសញ្ជាតិសហភាពអឺរ៉ុបមានចំនួនប្រមាណ ៣,៨លាននាក់ឱ្យមានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍ក្នុងចក្រភពអង់គ្លេសក្រោយពីរដ្ឋ Brexit ធ្លាក់ក្នុងភាពចម្រូងចម្រាស។

ក្រសួងមហាផ្ទៃរបស់ចក្រភពអង់គ្លេសបន្ថែមឱ្យដឹងថា ប្រជាជនប៉ូឡូញចំនួន ១០៣,០០០នាក់ដាក់ពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍ក្នុងរយៈពេល ៤ខែដំបូងនៅដើមឆ្នាំនេះ។ តួលេខចេញផ្សាយនៅថ្ងៃព្រហស្បតិ៍បង្ហាញថា ប្រជាជនរ៉ូម៉ាំងដាក់ពាក្យសុំចំនួន ៩០,០០០នាក់ និងពលរដ្ឋអ៊ីតាលីចំនួន ៧១,០០០នាក់។ ចំនួនពលរដ្ឋព័រទុយហ្គាល់ និងអេស្ប៉ាញស្ថិតនៅលំដាប់លេខ៥។

LEAVE A REPLY

Please enter your comment!
Please enter your name here