ប៉ូលិសឥណ្ឌាយល់ច្រឡំឃាត់ខ្លួនតារាសម្តែងបូលីវូដ២នាក់ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩

ប្រតិបត្តិការប្រឆាំងអំពើរភេរវកម្មមួយផ្ទុះឡើងនៅទីក្រុង Vasai–Virar  នៅខាងក្រៅទីក្រុងបុមបៃក្រោយពីកងកម្លាំងសន្តិសុខព្រំដែនប្រាប់ប៉ូលិសឱ្យតាមដានវត្តមានរបស់ជនសង្ស័យចំនួនពីរនាក់ដែលស្លៀកពាក់ប្រើពាក់ក្រណាត់ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅតាមផ្លូវ។

ការស្លៀកពាក់ជាសកម្មប្រយុទ្ធប្រដាប់អាវុធនៅទីសាធារណៈមិនមែនជាគំនិតល្អនោះទេ​ ហើយតួសម្តែងជនជាតិឥណ្ឌាពីររូបត្រូវគេរកឃើញថាបង្ករឱ្យមានការភ័យរន្ធត់ និងមានការវាយឆ្មក់ពីប៉ូលិសចាប់ខ្លួនពួកគេនៅថ្ងៃពុធ។

មនុស្សទាំងពីរនាក់នោះកំពុងតែដើរទៅទិញថ្នាំហើយនៅពេលភ្លាមៗនោះពួកគេក្លាយទៅជាចំណុចគោលដៅរបស់កម្លាំងសន្តិសុខ ដោយកងកម្លាំងទាំងនោះប្រញាប់ប្រញាល់​ចាត់វិធានការណ៍ចំពោះពួកគេដើម្បីទប់ស្កាត់ផែនអំពើរភេរវកម្ម។ បើមើលក្នុងឃ្លីបវីដេអូរស៊ីស៊ីធីវីជាជំនួយ ប៉ូលិសតាមដានជនសង្ស័យដែលធ្វើដំណើរទៅរថយន្ដក្រុងមួយ​ ខណៈដែលអ្នកទាំងពីរនោះធ្វើដំណើរទៅថតខ្សែភាពយន្ត។

នៅទីបំផុតប៉ូលិសរកឃើញថា ជនសង្ស័យជាភេរវករទាំងពីរអ្នកមានឈ្មោះថា Balram Ginwala និង Arbaaz Khan។ ជនសង្ស័យទាំងពីរដើរតួជាភេរវករសម្រាប់ខ្សែភាពយន្តនាពេលខាងមុខដែលដឹកនាំដោលោក Siddharth Anand ហើយការស្លៀកពាក់របស់ពួកគេគឺជាផ្នែកមួយនៃតួនាទីរបស់ពួកគេ។

ទោះបីជាគេដឹងច្បាស់ថា មានការយល់ច្រឡំអំពីសម្លៀកបំពាក់របស់ពួកគេក៏ដោយ ក៏ប៉ូលិសទីក្រុងម៉ុមបៃធ្វើការឃាត់ខ្លួនតួអង្គទាំងពីរនេះនៅថ្ងៃពុធពីបទបង្កើតភាពភិតភ័យ និងបង្ករភាពអសន្តិសុខដល់ពលរដ្ឋ។ ក្រុមផលិតខ្សែភាពយន្តក៏ត្រូវប៉ូលីសឃាត់ខ្លួនដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here