ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដាក់ស្នើសេចក្តីព្រាងស្តីពីការផ្អាកសន្ធិសញ្ញា INF របស់ទីក្រុងមូស្គូជាមួយសហរដ្ឋអាមេរិក។ ប្រសិនបើក្រសួងមុខងារប្រឹក្សា ឬផ្នែកនីតិប្បញ្ញត្តិរបស់រដ្ឋ Duma យល់ព្រម លិខិតផ្អាកនោះនឹងក្លាយជាច្បាប់។ រដ្ឋ Duma នឹងពិចារណាលើសេចក្តីព្រាងនេះនៅថ្ងៃព្រហស្បតិ៍។
ប្រធានាធិបតីរុស្ស៊ីនឹងអាចបន្តការព្យួរឡើងវិញតាមការសំរេចចិត្តរបស់គាត់។ នៅខែកុម្ភៈ សហរដ្ឋអាមេរិកប្រកាសដកខ្លួនជាឯកតោភាគីពីសន្ធិសញ្ញា INF ។ សហរដ្ឋអាមេរិកអះអាងថា ការសាកល្បងមីស៊ីល ៩M៧២៩ របស់រុស្ស៊ីបំពានលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។
សន្ធិសញ្ញានុយក្លេអ៊ែរកម្រិតមធ្យមចូលជាធរមានក្នុងឆ្នាំ១៩៨៧ ហើយសន្ធិសញ្ញានោះហាមឃាត់ទាំងសហភាពសូវៀត និងសហរដ្ឋអាមេរិកពីការអភិវឌ្ឍ និងការដាក់ពង្រាយមីស៊ីលដែលមានមូលដ្ឋាននៅលើដី និងកាំជ្រួចផ្លោងដែលមានចម្ងាយចន្លោះពី ៥០០ទៅ ៥៥០០គីឡូម៉ែត្រ។
កិច្ចព្រមព្រៀងនេះត្រូវគេចុះហត្ថលេខាដើម្បីបន្ថយភាពតានតឹងនៅអឺរ៉ុបដោយប្រទេសទាំងពីរមានមីស៊ីលជាច្រើនត្រូវពង្រាយ ហើយនោះជាមូលហេតុបង្កឱ្យមានហានិភ័យនៃលើកកិច្ចចរចារស្ថានភាពនុយក្លេអ៊ែរដោយចៃដន្យ។ សហរដ្ឋអាមេរិកត្រូវគេកំណត់ឱ្យចាកចេញពីសន្ធិសញ្ញាជាផ្លូវការខែសីហា។