ការព្យួរសន្ធិសញ្ញា INF អាចឱ្យប្រទេសរុស្ស៊ីផលិតអាវុធថ្មីនិងបង្កើនគុណភាពសន្តិសុខជាតិ

0

ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩

សមាជិកសភាជាន់ខ្ពស់របស់ប្រទេសរុស្ស៊ីមានប្រសាសន៍ថា ការដកខ្លួនពីសន្ធិសញ្ញា INF នឹងផ្តល់ឱ្យកាសឱ្យប្រទេសរុស្ស៊ីបានដកដង្ហើមក្នុងលំហអាកាសដើម្បីអភិវឌ្ឍអាវុធដែលសមស្របទៅនឹងអាទិភាពសន្តិសុខរបស់ខ្លួនខណៈដែលលោកប្រធានាធិបតី Putin ដាក់សំណើច្បាប់ស្តីពីការព្យួរកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

លោកស្រី Valentina Matvienko ជាប្រធានក្រុមប្រឹក្សាសហព័ន្ធធ្វើសេចក្តីថ្លែងការណ៍ខ្លីមួយក្រោយពីប្រធានាធិបតីលោក Vladi​mir Putin ដាក់ស្នើសេចក្តីព្រាងច្បាប់ស្តីពីការព្យួរកិច្ចព្រមព្រៀងសម័យសង្គ្រាមត្រជាក់របស់​ទីក្រុងម៉ូស្គូ។ ការផ្លាស់ប្តូរនេះធ្វើឡើងក្រោយពេលទីក្រុងវ៉ាស៊ីនតោនដកខ្លួនចេញពីសន្ធិសញ្ញា INF ជាឯកតោភាគីនៅពីខែកុម្ភៈ។

មន្ត្រីរូបនោះបញ្ជាក់ថា ប្រទេសរុស្ស៊ីធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវពិតប្រាកដ ព្រោះកត្តានោះអាចធ្វើឱ្យកម្លាំងប្រដាប់អាវុធរបស់ប្រទេសរុស្ស៊ីទទួលបានអាវុធថ្មីដែលមានផលប្រយោជន៍ដល់ប្រទេសរុស្ស៊ីដើម្បីកុំឱ្យធ្លាក់ខ្លួនក្រោយពីដៃគូរបស់ប្រទេសនេះផ្លាស់ប្តូររួចក្នុងរឿងនេះ។ ការដកខ្លួនចេញពីសន្ធិសញ្ញា INF នឹងអនុញ្ញាតឱ្យប្រ​ទេសរុស្ស៊ីអភិវឌ្ឍអាវុធដែលគេធ្លាប់ហាមឃាត់ពីមុន ដែលមានក្នុងលក្ខខណ្ឌរបស់សន្ធិសញ្ញាជាពិសេសការហាមឃាត់ប្រើអាវុធមានមូលដ្ឋានលើដី និងកាំជ្រួចផ្លោងដែលមានចម្ងាយចន្លោះពី ៥០០ទៅ ៥.៥០០គីឡូម៉ែត្រ។​

ក្រុងវ៉ាស៊ីនតោនចោទប្រកាន់ក្រុងមូស្គូថា ធ្លាប់សាកល្បងមីស៊ីល ៩M៧២៩ លើសចម្ងាយដែលគេអនុញ្ញាត។ ពាក្យបណ្តឹងនោះត្រូវវិមានក្រឹមឡាំងបដិសេដដោយនិយាយថា សហរដ្ឋអាមេរិកសាកល្បងយន្តគ្មានមនុស្សបើករបស់ពួកគេ ដោយមិនអនុលោមតាមសន្ធិសញ្ញានោះទេ។ មន្ត្រីនៅប្រទេសរុស្ស៊ីក៏អះអាងដែរថា ជនជាតិអាមេរិកកំពុងដំឡើងប្រព័ន្ធ MK៤១ នៅតាមបណ្តាប្រទេសអឺរ៉ុបមួយចំនួន និងនៅប្រទេសជប៉ុន ដែលនោះជាទង្វើបំពានលើកិច្ចព្រមព្រៀង។

សន្ធិសញ្ញានុយក្លេអ៊ែរកម្រិតមធ្យម (INF) ត្រូវលោក Mikhail Gorbachev និង Ronald Reagan ចុះហត្ថលេខាក្នុងឆ្នាំ១៩៨៧ ហើយចាប់តាំងពីពេលនោះមកសន្ធិសញ្ញានោះនៅតែជាសសរស្តម្ភដ៏សំខាន់សម្រាប់ផ្នែកសន្តិសុខជាតិនៅអ៊ឺរ៉ុប។  ចំ​ណែកឯ ទីក្រុងវ៉ាស៊ីនតោនត្រូវគេកំណត់ជាផ្លូវការថា បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនៅខែសីហា។

LEAVE A REPLY

Please enter your comment!
Please enter your name here