កងកម្លាំងសន្តិសុខរំដោះស្រី្តជនជាតិភាគតិចYazidi ចេញពីក្រុមISIS ក្នុងខេត្ត Anbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩

សារពត៌មានសន្តិសុខបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថាបានរំដោះស្ត្រីជនជាតិភាគតិចYazidi ម្នាក់ចេញពីកន្លែងលាក់ខ្លួនរបស់ក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅវាលខ្សាច់ខេត្តAnbar។

នៅក្នុងសេចក្តីថ្លែងការណ៍និយាយថា កងកម្លាំងស៊ើបការណ៍អ៊ីរ៉ាក់រំដោះបានស្ត្រីYazidi ម្នាក់ពីការកាន់កាប់របស់រដ្ឋអ៊ីស្លាម។ ស្ត្រីរូបនេះជាប់គុកនៅក្នុងកន្លែងលាក់ខ្លួនរបស់ក្រុមភេរវករដែលស្ថិតនៅវាលខ្សាច់ខេត្តAnbar។

នៅក្នុងប្រតិបត្តិការនេះធ្វើឡើងដោយផ្អែកលើពត៌មានស៊ើបការណ៍សម្ងាត់ត្រឹមត្រូវពីនាយកដ្ឋានប៉ូលិសសហព័ន្ធ ហើយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ក៏បានសម្រុកចូលកន្លែងលាក់ខ្លួន និងសម្លាប់ភេរវករបាន៧នាក់។

វាគួរឱ្យកត់សម្គាល់ថាពួកសកម្មប្រយុទ្ធIS បានរំលោភបំពានលើស្ត្រីជនជាតិភាគតិចYazidi ជាច្រើននាក់បន្ទាប់ពីក្រុមនេះបានកាន់កាប់លើតំបន់របស់ពួកគេ។ ចំនួនក្មេងស្រីYazidi ជាច្រើននាក់ដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់បានធ្វើអត្តឃាតខ្លួនឯងដោយសារការចាប់រំលោភដោយក្រុមអ្នកប្រយុទ្ធIS។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានប្រព្រឹត្តចំពោះស្រ្តីដែលពួកគេចាប់បានដោយយកធ្វើជាទាសករផ្លូវភេទ ឬក៏ជារង្វាន់នៃសង្រ្គាម។ ស្ត្រី និងក្មេងស្រីដែលប្តូរទៅជាសាសនាអ៊ីស្លាមត្រូវបានលក់ធ្វើជាកូនក្រមុំ ចំពោះអ្នកដែលបដិសេធមិនផ្លាស់ប្តូរត្រូវគេធ្វើទារុណកម្មដោយការចាប់រំលោភ និងសម្លាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here