ការប្រើប្រាស់កាំភ្លើងដោយសេរីនៅសហរដ្ឋអាមេរិកបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋទូទៅ

0

ប្រភពព័ត៌មានពី Asahi  ចេញផ្សាយថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩

យ៉ាងហោចណាស់មានមនុស្ស១២នាក់ត្រូវសម្លាប់នៅក្នុងការវាយឆ្មក់មួយកាលពីថ្ងៃទី៣១ ខែ ឧសភានៅឆ្នេរ Virginia ភាគខាងត្បូងរដ្ឋ Virginia សហរដ្ឋអាមេរិក ហើយមន្រ្តីក្រុងសង្ស័យម្នាក់ត្រូវ បានបាញ់សម្លាប់ដោយប៉ូលិស។ នេះគឺជាឧបទ្ទវហេតុបាញ់ប្រហារលើកទី១៥០ នៅអាមេរិកដែលមានមនុស្សលើសពី៤នាក់បានរងគ្រោះនៅឆ្នាំនេះ។ ខណៈពេលដែលកំពុងមានការរឹតបន្តឹងច្បាប់កាន់កាំភ្លើង អំពើហិង្សាខាងប្រើប្រាស់កាំភ្លើងបានកើតឡើងម្តងទៀត។

កាលពីថ្ងៃទី៣១ ខែឧសភាកន្លងមកមានរបាយការណ៍មួយស្តីពីករណីនេះបានចូលទៅដល់នគរបាល។ មន្រ្តីប៉ូលិសម្នាក់បានប្រញាប់ប្រញាល់ទៅនាយកដ្ឋានរដ្ឋបាលទីក្រុងដែលជាកន្លែងកើតហេតុនោះ ហើយបានបាញ់ប្រហារបុរសសង្ស័យនេះ។ គេជឿថាជាឧក្រិដ្ឋកម្មតែមួយ ប៉ុន្តែមានជនរងគ្រោះចេញ ពីគ្រប់ជាន់ទាំងអស់នៃអាគារកម្ពស់៣ជាន់ និងមនុស្ស៤នាក់កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។

យោងតាមប៉ូលីសបានឲ្យដឹងថាលោក Dweyn Kradock (អាយុ ៤០ឆ្នាំ) ដែលជាអ្នកគ្រប់គ្រងបានធ្វើ ការជាវិស្វករសាងសង់ប្រហែល១៥ឆ្នាំ។ គេនិយាយថាគាត់មិនពេញចិត្តទេ។ យោងទៅតាមទីក្រុងនេះ ជនរងគ្រោះ១១នាក់ក្នុងចំណោម១២នាក់គឺជាមន្ដ្រីក្រុង។

LEAVE A REPLY

Please enter your comment!
Please enter your name here