ប្រទេសអាស៊ានបារម្ភថានឹងមានសង្រ្គាមកើតឡើងរវាងសហរដ្ឋអាមេរិក និងចិន

0

ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩

នៅឯ “សន្និសិទសន្តិសុខអាស៊ី” (Shangri-La Dialogue) ដែលបញ្ចប់នៅថ្ងៃទី២ នៅប្រទេសសឹង្ហបុរីអំពាវនាវឲ្យសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចូលរូមទប់ស្កាត់បញ្ហាការប៉ះទង្គិចគ្នាផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលកំពុងប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង។

“អាមេរិក និងប្រទេសចិនត្រូវសហការជាមួយបណ្តាប្រទេសដទៃទៀតហើយបន្តឆ្ពោះទៅមុខដោយមិនបំផ្លាញសន្តិសុខពិភពលោក”។ នៅថ្ងៃទី៣១ ខែឧសភានាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Shen Long បានអំពាវនាវនៅពេលថ្លែងសុន្ទរកថាបើកសន្និសីទ។

ការប្រឈមមុខគ្នារវាងចិន និងអាមេរិកផ្តោតលើការប៉ះទង្គិចគ្នាផ្នែកពាណិជ្ជកម្ម ប៉ុន្តែប្រទេសអាស៊ី អាគ្នេយ៍នៅអាមេរិក និងចិនដែលមានទំនាក់ទំនងជាមួយសមុទ្រចិនខាងត្បូងមានក្តីបារម្ភថាការ ប្រឈមមុខគ្នានេះនឹងត្រូវបានពង្រឹងនៅក្នុងវិស័យសន្តិសុខ។

នៅក្នុងកិច្ចប្រជុំពេញអង្គបន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិចិនបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាលើអាមេរិក វៀតណាម និងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបាននិយាយថាប្រសិនបើការប្រឈមមុខរវាងអាម៉េរិក និង ចិននៅតែបន្តនោះ “សង្គ្រាមអាចកើតឡើង”។ ការប្រឈមមុខនឹងមហាអំណាចដ៏ធំនេះនាំមកនូវវិបត្តិ បណ្តាលឲ្យស្ថេរភាពក្នុងតំបន់រង្គោះរង្គើ។

LEAVE A REPLY

Please enter your comment!
Please enter your name here