ក្រុម​ Hezbollah ព្រមានអាមេរិក អ៊ីស្រាអែល និងអារ៉ាប់បើហ៊ានវាយលើអ៊ីរ៉ង់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២​ ខែមិថុនា ឆ្នាំ២០១៩

មេដឹកនាំ Hezbollah ព្រមានអាមេរិក និងសម្ព័ន្ធមិត្តនៅមជ្ឈឹមបូព៌ាដែលចង់បង្កើតសង្រ្គាមជា​មួយកម្លាំងអ៊ីរ៉ង់ដោយនិយាយថា កម្លាំង Hezbollah នឹងបង្កភ្លើង និងបំផ្លាញកម្លាំងរបស់សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអារ៉ាប៊ីសោឌី។

លោក Hassan Nasrallah  ព្រមាននៅថ្ងៃសុក្រថា “បើមានសង្គ្រាមណាមួយកើតឡើងជាមួយកម្លាំងអ៊ីរ៉ង់នឹងមានន័យថា តំបន់ទាំងមូលនឹងត្រូវឆេះ។ រាល់កងកម្លាំង និងផលប្រយោជន៍របស់សហរដ្ឋអាមេរិកក្នុងតំបន់នឹងត្រូវបានបំផ្លាញ​ហើយអ្នកដែលចូលដៃជាមួយសហរដ្ឋអាមេរិកនឹងត្រូវសងថ្លៃដោយដំបូងមានប្រទេសអ៊ីស្រាអែល និងអារ៉ាប៊ីសោឌី។

“មេដឹកនាំ Hezbollah ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុង Tehran បញ្ចេញមតិចំពោះអ្នកប្រឆាំងជាមួយនឹងប្រទេសអ៊ីរ៉ង់។ ថ្លែងទៅកាន់ប្រតិភូនៃកិច្ចប្រជុំកំពូលស្តីពីភាពអាសន្ននៃកិច្ចសហប្រតិបត្តិការអ៊ីស្លាមលោកឧត្ដមសេនីយ៍ចោទប្រកាន់ប្រទេសអ៊ីរ៉ង់ពីបទបំផ្លិចបំផ្លាញនាវាពាណិជ្ជកម្មនៅក្នុងឈូងសមុទ្រ ហើយអះ​អាងថា ក្រុងTehran អាចព្យាយាមម្តងទៀតដើម្បីកំណត់ទិសដៅសុវត្ថិភាពលើផ្នែកនាវាចរ និងផ្គត់ផ្គង់ប្រេងពិភពលោក។

ខណៈពេលដែលប្រទេសស៊ូដានព្យាយាមបង្កើតការរួបរួមគ្នាប្រឆាំងនឹងគូប្រជែងសំខាន់របស់ខ្លួន យោធាអាមេរិកប្រមូលកងកម្លាំងយ៉ាងច្រើននៅក្នុងតំបន់ដោយមាននាវាដឹកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែក B-៥២ ក្រោមលេសប្រមូលផ្តុំកម្លាំងដើម្បីប្រឆាំងនឹងការគំរាមកំហែងពីសាធារណរដ្ឋអ៊ីស្លាមដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។

ប្រទេសអ៊ីរ៉ង់ធ្លាប់បដិសេធចំពោះការវាយប្រហារលើនាវាចំនួន ៤គ្រឿងចេញពីឆ្នេររបស់ប្រទេសអារ៉ាប់នៅខែមុន។​ អ៊ីរ៉ង់ថែមទាំងច្រានចោលលើការចោទប្រកាន់ដែលធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអារ៉ាប់ដោយអះអាងថា ការចោទនោះពុំមានមូលដ្ឋាន និងស្តីបន្ទោសដល់ប្រទេសស៊ូដានក្នុងការចូលរួមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងកិច្ចប្រឹងប្រែងបង្វែរមតិសាធារណៈ ឱ្យប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។ ក្រុង Tehran ធ្លាប់ហៅការដាក់ពង្រាយយោធារបស់អាមេរិកជាសង្គ្រាមសរីរសាស្ត្រ និងថែមទាំងធ្លាប់អះអាងថា ក្រុង Tehran មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបញ្ឃប់ការឈ្លានពានដែលដឹកនាំដោយអាមេរិក។

LEAVE A REPLY

Please enter your comment!
Please enter your name here