ទាហានស៊ីរីចំនួន៣នាក់ស្លាប់៧នាក់រងរបួសក្នុងការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩

ភ្នាក់ងារសារព័ត៌មាន Sana រាយការណ៍ថា ប្រព័ន្ធការពារអាកាសស៊ីរីរារាំងការវាយប្រហាររបស់ខ្មាំងនៅតំបន់ដាច់ស្រយាលក្នុងខេត្ត Damascus ។ មុននោះ ក្រុម IDF អះអាងថា គ្រាប់កាំជ្រួចចំនួនពីរបាញ់ចេញពីប្រទេសស៊ីរីឆ្ពោះទៅកាន់ភាគខាងជើងប្រទេសអ៊ីស្រាអែល។

ក្រោយពីមានការវាយឆ្មក់ដំបូងមក មានគ្រាប់រ៉ុក្កែតជាច្រើនបាញ់ចេញពីប្រទេសអ៊ីស្រាអែលឆ្ពោះទៅភាគខាងកើតតំបន់ជនបទ Quneitra សម្លាប់ទាហានស៊ីរីយ៉ាងហោចណាស់ ៣នាក់ និងបង្កឱ្យមនុស្សរបួសចំនួន ៧នាក់ផ្សេងទៀត។ នៅរយៈពេលប៉ុន្មានម៉ោងមុននេះ កងកម្លាំងការពារអ៊ីស្រាអែលអះអាងថា មីស៊ីលចំនួនពីរគ្រាប់ត្រូវគេបាញ់ចេញពីប្រទេសស៊ីរីឆ្ពោះទៅកាន់តំបន់ Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

យោធាអ៊ីស្រាអែលបញ្ចាក់ថា ការបាញ់នោះពុំបង្ករឱ្យមានការខូចខាត ឬការរងរបួសនោះទេ។ ប្រទេសអ៊ីស្រាអែលបាញ់ឆ្លងកាត់ព្រំដែនឆ្លងចូលព្រំដែនស៊ីរីស្ទើរតែរាល់សប្តាហ៍ដោយមិនយកចិត្តទុកដាក់លើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី។ ខណៈពេលដែលប្រទេសនេះកម្រទទួលស្គាល់សកម្ម​ភាព​យោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរី យោធាអ៊ីស្រាអែលបញ្ជាក់ពីការវាយប្រហារលើទីតាំងយន្តហោះនៅក្នុងទឹកដីរបស់ប្រទេសជិតខាងនៅដើមសប្តាហ៍នេះ ក្រោយពីយន្តហោះចម្បាំងអ៊ីស្រាអែលឆេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here