ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩
មន្ត្រីនិយាយថា គ្រាប់បែកចំនួនបីគ្រាប់វាយប្រហារលើរដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃអាទិត្យសម្លាប់មនុស្សយ៉ាងតិច ២នាក់ និងធ្វើឱ្យមនុស្សចំនួន ២៤នាក់ផ្សេងទៀតរងរបួស។
គ្រាប់បែកដំបូងវាយប្រហារលើឡានក្រុងដឹកសិស្សនិស្សិតសាកលវិទ្យាល័យមុនពេលមានការបំផ្ទុះចំនួនពីរដងតាមដងផ្លូវ។ គ្រាប់បែកនៅលើរថយន្តក្រុងផ្ទុះនៅក្នុងតំបន់លំនៅដ្ឋានមួយស្ថិតនៅភាគខាងលិចក្រុងកាប៊ុលសម្លាប់មនុស្សម្នាក់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Nasrat Rahimi មានប្រសាសន៍ថា គ្រាប់បែកចំនួនពីរគ្រាប់ផ្ទុះឡើងនៅរយៈពេល ២០នាទីក្រោយមកទៀត។
ក្រោយមកមានមនុស្សស្លាប់ពីរនាក់នៅមន្ទីរពេទ្យ ហើយគេមិនច្បាស់ថា ការបំផ្ទុះនោះបង្ករឱ្យមនុស្សរងរបួស ឬអត់នោះទេ។ គេរាយការណ៍ថា អ្នកកាសែតចំនួនពីរនាក់ស្ថិតក្នុងចំណោមអ្នករងរបួសពីការផ្ទុះនោះ។ រដ្ឋអ៊ីស្លាម (IS ISIS) អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅក្រុងកាប៊ុលដោយនិយាយថា រថយន្តក្រុងនោះដឹកជញ្ជូនជនជាតអ៊ីស្លាមនិកាយស៊ីអ៊ីតដែលជនជាតិភាគតិច ហើយពួកគេបង្កប់គ្រឿងផ្ទុះជាបន្តបន្ទាប់ ហើយកងកម្លាំងសន្តិសុខ និងអ្នកកាសែតរងផលប៉ះពាល់ពីការផ្ទុះលើកដំបូង។
ទីក្រុងរបស់ប្រទេសអាហ្វហ្គានីស្ថានរងការរង្គោះរង្គើពីការបំផ្ទុះគ្រាប់បែកថ្មីៗ និងការវាយប្រហារ អត្តឃាតពី ក្រុម IS និងក្រុមតាលីបាន។ នៅថ្ងៃសុក្រ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់សម្លាប់ជនស៊ីវិល អាហ្វហ្គានីស្ថានចំនួន ៤នាក់ ខណៈដែលពួកគេកំណត់គោលដៅទៅលើក្បួនរបស់អាមេរិក។ នៅរយៈពេលមួយថ្ងៃមុននោះមនុស្សចំនួន ៦នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់ IS នៅពេលបុរសម្នាក់បំផ្ទុះខ្លួនឯងនៅខាងក្រៅសាលាកងទ័ពអាហ្វហ្គានីស្ថាន។
នៅថ្ងៃទី២៤ ខែឧសភា មានការផ្ទុះនៅវិហារអ៊ីស្លាមមួយសម្លាប់មនុស្សពីរនាក់រួមទាំងគ្រូគង្វាលម្នាក់ និងបង្ករឱ្យមនុស្សរងរបួសចំនួន ១៦ នាក់ ប៉ុន្តែគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ។