មនុស្សជាង១០នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅស៊ីរី

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩

គ្រាប់បែកចំនួន២គ្រាប់ផ្ទុះឡើងក្នុងទីក្រុងRaqqa ប្រទេសស៊ីរីបណ្តាលឱ្យមនុស្សជាង១០នាក់ស្លាប់។ ប្រភពក្នុងស្រុកមួយប្រាប់ឱ្យដឹងថាគ្រាប់បែកចំនួន២គ្រាប់បានផ្ទុះឡើងនៅក្បែរសណ្ឋាគារDawar al-Naeems ដែលស្ថិតនៅកណ្តាលទីក្រុង។ ដំបូងគ្រាប់បែកកែច្នៃចំនួនមួយគ្រាប់បានផ្ទុះឡើង ក្រោយមកទៀតគ្រាប់បែកបង្កៃក្នុងរថយន្តមួយគ្រាប់ផ្សេងទៀតក៏ផ្ទុះឡើងផងដែរ។

កងកម្លាំងសន្តិសុខហ៊ុមព័ទ្ធកន្លែងកើតហេតុ និងចាប់ផ្តើមធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនេះខណៈបញ្ជូនសាកសពទៅកាន់នាយកដ្ឋានកោសល្យវិច្ច័យ។ គួរបញ្ជាក់ថាការផ្ទុះនេះកើតឡើងបន្ទាប់ពីអគ្គបញ្ជាការកងកម្លាំងក្រសួងមហាផ្ទៃស្ថិតនៅភាគខាងជើង និងភាគខាងកើតក្នុងប្រទេសស៊ីរីបានប្រកាសពីផែនការសន្តិសុខរួមគ្នាសម្រាប់ពិធីបុណ្យEid al-Fitr ដោយបំរាមលើការដឹកជញ្ជូនឯកជន និងសាធារណៈគិតចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។

LEAVE A REPLY

Please enter your comment!
Please enter your name here