កងកម្លាំងអាកាសសិង្ហបុរីអមដំណើរការពារយន្តហោះ Scoot បន្ទាប់ពីការកាប៉ុងប៉ងវាយប្រហារគ្រាប់បែក

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩

ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងអាកាសចរណ៍សិង្ហបុរីបញ្ជូនយន្តហោះចម្បាំង២គ្រឿង ដើម្បីការពារអមដំណើរយន្ដហោះដឹកអ្នកដំណើរ១គ្រឿង ដែលមានការគំរាមគំហែងបំផ្ទុះគ្រាប់បែកបញ្ឆោតមួយផងដែរ។ មានអ្នកដំណើរ១៤៤នាក់ នៅលើយន្តហោះ Scoot ជើងលេខ TR385 ពីទីក្រុងសេប៊ូ ប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ នៅពេលដែលប៉ូលិសជូនដំណឹងអំពីការគំរាមកំហែងផ្នែកសន្តិសុខ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា បុរសវ័យ១៣ឆ្នាំម្នាក់ រងការចោទប្រកាន់ពីបទបោកបញ្ឆោតផងដែរ។ របាយការណ៍នេះនិយាយថា បច្ចុប្បន្នលោកកំពុងជួយដល់ប៉ូលិសក្នុងការស៊ើបអង្កេតរបស់ពួកគេផងដែរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Scoot របស់សិង្ហបុរីប្រាប់សារព័ត៌មាន The Straits Times ថា អ្នកដំណើរទាំងអស់១៤៤នាក់ និងសមាជិកនាវិក៦នាក់ នៅលើយន្តហោះចុះចតដោយសុវត្ថិភាព នៅម៉ោង១៦:៤៩នាទី ថ្ងៃអាទិត្យ នៅព្រលានយន្តហោះចាងជី ប្រទេសសឹង្ហបុរី។

រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក Ng Eng Hen បាននិយាយថា ប្រទេសសិង្ហបុរីនឹងទទួលយកគ្រប់ការគំរាមកំហែងជាពិតប្រាកដរហូតទាល់តែមានការបញ្ជាក់ការពិតនានា។ “យន្តហោះចម្បាំង២គ្រឿងស្ទាក់ស្ទើរ ដើម្បីអមដំណើរយន្តហោះ Scoot ប៉ុន្តែវាបានប្រែក្លាយទៅជាការជូនដំណឹងក្លែងក្លាយទៅវិញ” យោងតាមលោក Ng ផុសនៅលើបណ្តាញសង្គមហ្វេសប៊ុក។ទោះជាយ៉ាងណា ក៏កងកម្លាំងទ័ពអាកាសរបស់សាធារណរដ្ឋសិង្ហបុរីនឹងនៅតែប្រុងប្រយ័ត្នជានិច្ច។

LEAVE A REPLY

Please enter your comment!
Please enter your name here