ប្រទេសអារ៉ាប់រួម និងសោឌីរិះគន់ Qatar ចំពោះការបដិសេធលទ្ធផលកិច្ចចរចា Mecca លើបញ្ហាអ៊ីរ៉ង់

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩

អារ៉ាប៊ីសោឌីរិះគន់លើប្រទេស Qatar នៅថ្ងៃចន្ទពីបទច្រានចោលលទ្ធផលនៃកិច្ចចរចាស្តីអំពីភាពតានតឹងក្នុងតំបន់នាពេលថ្មីៗនេះជាមួយប្រទេសអ៊ីរ៉ង់ខណៈដែលអារ៉ាប៊ីសោឌីចោទប្រកាន់ទីក្រុង Doha ថា  សើរើសេចក្តីសន្និដ្ឋានកំពូល។

ទីក្រុង Doha ធ្លាប់ចូលរួមការប្រជុំចំនួនបីក្នុងទីក្រុងដ៏បរិសុទ្ធនោះនិយាយនៅថ្ងៃអាទិត្យថា ពួកគេច្រានចោលនូវលទ្ធផលនេះដោយ​សារតែលទ្ធផលនោះវាមិនទទួលបានការគ្រោះយោបល់ឱ្យបានត្រឹមត្រូវ។

រដ្ឋមន្ត្រីការបរទេសQatar មានប្រសាសន៍នៅថ្ងៃអាទិត្យថា សេចក្តីសន្និដ្ឋានចុងក្រោយរបស់កិច្ចប្រជុំកំពូលត្រូវគេត្រៀមទុកជាមុន ហើយពួកគេទេមិនពិគ្រោះយោបល់ជាមួយប្រទេស Qatar ទេ”។

លោក Mohammed bin Abdulrahman Al-Thani ប្រាប់បណ្តាញផ្សព្វផ្សាយអារ៉ាប់ថា ប្រទេស Qatar កត់សម្គាល់លើកិច្ចប្រជុំកំពូលអារ៉ាប់ និងឈូងសមុទ្រ ពីព្រោះគោលការណ៍មួយចំនួនផ្ទុយពីគោលនយោបាយបរទេសរបស់ទីក្រុង Doha” ។ សេចក្តីថ្លែងការណ៍នៅឯកិច្ចប្រជុំកំពូលថ្កោលទោសលើប្រទេសអ៊ីរ៉ង់ ប៉ុន្តែមិនសំដៅទៅលើគោលនយោបាយកម្រិតមធ្យមដើម្បីជជែកជាមួយទីក្រុង Tehran នោះទេ នេះបើតាមប្រសាសន៍របស់លោក Al-Tani ។

LEAVE A REPLY

Please enter your comment!
Please enter your name here