ប្រភពព័ត៌មានពី RT ពេលវេលាចេញផ្សាយថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩
អ្នកនាំពាក្យវិមានKremlin’s និយាយឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្រធានាធិបតីអាមេរិកឱ្យបញ្ឈប់ការប្រតិបត្តិការនៅទីនោះដែលថារុស្ស៊ីនឹងបន្តវាយប្រហារទៅលើក្រុមភេរវករនៅក្នុងខេត្ត Idlib របស់ស៊ីរីដែលបានវាយប្រហារទៅលើជនស៊ីវិលនិងកងទ័ពរុស្ស៊ី។
លោក Dmitry Peskov ប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថាមាន “ក្រុមភេរវករនិងពួកសកម្មប្រយុទ្ធដែលមានយកចិត្តទុកដាក់កម្រិតខ្ពស់” នៅក្នុងខេត្ត Idlib ដែលធ្វើការវាយប្រហារទៅលើមនុស្សគ្មានអាវុធនិងបុគ្គលិកយោធារុស្ស៊ី។
គាត់បានឆ្លើយតបទៅនឹងលោកត្រាំដែលចោទប្រកាន់កងកម្លាំងរុស្ស៊ីនិងស៊ីរីថាបានសម្លាប់ជនស៊ីវិលគ្មានកំហុសជាច្រើនដោយមិនរើសអើងហើយបានអំពាវនាវឱ្យពួកគេបញ្ឈប់ប្រតិបត្តិការនៅក្នុងតំបន់នេះ។