ក្រុមប្រឆាំងស៊ូដានបដិសេធផែនការរបស់យោធាក្នុងកិច្ចការបោះឆ្នោតរយៈពេល៩ខែ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩

នៅថ្ងៃអង្គាក្រុមប្រឆាំងរបស់ស៊ូដានច្រានចោលផែនការរបស់មេដឹកនាំយោធាលើគម្រោងការបោះឆ្នោតរយៈពេល ៩ខែ។ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៥នាក់​​ស្លាប់ក្រោយ​ពីកងកម្លាំងសន្តិសុខវាយលុកលើជំរុំរបស់អ្នកតវ៉ាមួយនៅខាងក្រៅក្រសួងការពារជាតិនៅកណ្តាល​ក្រុង Khartoum នេះបើយោងតាមប្រភពព័ត៌មានពីក្រុមគ្រូពេទ្យមានទំនាក់ទំនងជាមួយក្រុមប្រឆាំង។

ក្រោយមក ក្រុមប្រឹក្សាយោធាក្រោយលុបចោលកិច្ចព្រមព្រៀងទាំងអស់ជាមួយក្រុមប្រឆាំង និងនិយាយថាការបោះឆ្នោតគួរតែធ្វើឡើងក្នុងរយៈពេលប្រាំបួនខែ។ លោក Madani Abbas Madani មេដឹកនាំក្រុមប្រឆាំងរបស់បក្សសេរីភាព និងការផ្លាស់ប្តូរមានប្រសាសន៍ថា យុទ្ធនាការមិនគោរពច្បាប់របស់ជនស៊ីវិលនឹងបន្តបង្ខំឱ្យក្រុមប្រឹក្សាបាត់បង់អំណាច។

ឧត្ដមសេនីយ៍ទោលោក Abdel Fattah al-Burhan មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍របស់លោកថា ក្រុមប្រឆាំងច្រានចោលទាំងស្រុងនូវក្រុមប្រឹក្សាយោធាអន្តរកាល (TMC) ។

LEAVE A REPLY

Please enter your comment!
Please enter your name here