ប្រភព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩
យោធាអ៊ីស្រាអែលនិយាយថា ពួកគេបំផ្លាញផ្លូវក្រោមដីរបស់ក្រុម Hezbollah ព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយប្រទេសលីបង់ ក្រោយពីពួកគេរកឃើញបណ្តាញផ្លូវនោះរយៈពេល ៦ខែមុន។
អ្នកនាំពាក្យយោធាលោកឧត្តមសេនីយ៍ឯក Jonathan Conricus មានប្រសាសន៍នៅថ្ងៃចន្ទក្នុងដំណើរទស្សនកិច្ចផ្លូវរូងក្រោមដីថា វាគឺជាផ្លូវរូងក្រោមដីដ៏វែងបំផុត និងជ្រៅបំផុតជីកដោយក្រុម Hezbollah ដោយរូងនោះត្រូវគេជីកចុះក្រោមដីមានប្រវែងជាង ៨០ម៉ែត្រ (២៦០ ហ្វីត)។
កម្លាំងអ៊ីស្រាអែលធ្វើប្រតិបត្តិការនៅភាគខាងជើងនៅខែធ្នូដើម្បីស្វែងរក និងបំផ្លាញផ្លូវរូងក្នុងដីរបស់ក្រុម Hezbollah។ ក្រុម Hezbollah ប្រើផ្លូវនោះសម្រាប់លុកលុយចូលទឹកដីអ៊ីស្រាអែលក្នុងគោលបំណងវាយប្រហារទៅលើទាហាន និងជនស៊ីវិល។ ក្រុម Hezbollah មិនបានអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍នោះទេ។
លោក Conricus ថ្លែងថា យោធាបញ្ចប់ប្រតិបត្តិការបិទផ្លូវរូងក្រោមដីរួចរាល់ហើយ។ អ្នកនាំពាក្យរូបនេះបន្ថែមថា លោកអាចនិយាយបានដោយសុវត្ថិភាពថា លែងមានផ្លូវរូងសម្រាប់ការវាយប្រហារឆ្លងកាត់ព្រំដែនរបស់ក្រុម Hezbollah ពីប្រទេសលីបានទៅប្រទេសអ៊ីស្រាអែលទៀតហើយ។
