លោក Zelensky ស្វែងរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩

ប្រធានាធិបតី Volodymyr Zelensky មានប្រសាសន៍នៅថ្ងៃអង្គារថា លោកត្រៀមខ្លួនចរចាដើម្បីបញ្ចប់សង្រ្គាមនៅភាគខាងកើតប្រទេសអ៊ុយក្រែនស្របពេលដែលប្រទេសអ៊ុយក្រែនក៏មានគោលដៅចូលរួមជាមួយសហភាពអឺរ៉ុប និងចូលជាសមាជិករបស់សម្ព័ន្ធមិត្តណាតូ។​

ថ្លែងនៅទីបញ្ជាការណាតូក្នុងទីក្រុងប្រ៊ុសសែលលោក Zelensky មានប្រសាសន៍ថា លោកនឹងរក្សាដំណើរការរបស់ប្រទេសអ៊ុយក្រែនក្នុងការធ្វើសមាហរណកម្មអឺរ៉ុប និងអឺរ៉ុបអាត្លង់ទិក។

ភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់ប្រសាសន៍របស់លោក Jens Stoltenberg  អគ្គលេខាធិការអង្គការណាតូថា យុទ្ធសាស្ត្ររបស់ប្រទេសអ៊ុយក្រែនដើម្បីសម្រេចឱ្យបានក្លាយជាសមាជិកពេញសិទ្ធិនៅក្នុងសហភាពអឺរ៉ុប និងចូលជាសមាជិកណាតូនៅតែមិនផ្លាស់ប្តូរ។ នៅថ្ងៃអង្គារ លោក Zelensky ជួបជាមួយលោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបនៅទីក្រុងប្រ៊ុសសែល។

 

LEAVE A REPLY

Please enter your comment!
Please enter your name here