សន្ដិសុខអ៊ីរ៉ាក់៦នាក់ស្លាប់ក្នុងហេតុការណ៍វាយប្រហារប្រដាប់អាវុធក្នុងខេត្តSalahuddin

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩

បុរសសន្តិសុខអ៊ីរ៉ាក់៦នាក់ស្លាប់កាលពីថ្ងៃអង្គារនេះ ខណៈបេសកកម្មចាប់ខ្លួនជនល្មើសនៃការវាយប្រហារភេរវកម្មក្នុងខេត្តSalahuddin។ ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍សារពត៌មានមួយថាកងកម្លាំងសន្តិសុខទទួលរងការវាយប្រហារនៅពេលដែលពួកគេធ្វើការចាប់ឃាត់ខ្លួនក្រុមភេរវកម្មដែលជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះរថយន្តប៉ូលិសដែលស្ថិតនៅក្នុងស្រុកTarmiyah ខេត្តSalahuddin។

គួរបញ្ជាក់ថានៅក្នុងហេតុការណ៍វាយប្រហារនេះសន្តិសុខ៦នាក់ស្លាប់ ហើយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងចំណែកឯអ្នកវាយប្រហារស្លាប់៣នាក់។ រហូតមកដល់ពេលនេះគ្មានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះហេតុការណ៍វាយប្រហារនេះទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងករណីភាគច្រើនទទួលខុសត្រូវចំពោះការវាយប្រហារដោយការវាយប្រហាររបស់ពួកគេផ្ដោតលើកងកម្លាំងសន្តិសុខនៅទូទាំងប្រទេសអ៊ីរ៉ាក់។

គួររំលឹកថានៅចន្លោះខែមិថុនាឆ្នាំ២០១៤ និងខែធ្នូឆ្នាំ២០១៧ ក្រុមរដ្ឋអ៊ីស្លាមបានត្រួតត្រាលើទឹកដីចំនួន៨៨,០០០គីឡូម៉ែត្រការ៉េ ដែលលាតសន្ធឹងពីភាគខាងលិចប្រទេសស៊ីរី ទៅភាគខាងកើតប្រទេសអ៊ីរ៉ាក់ដោយបានដាក់ចេញនៅវិធានការឃោរឃៅទៅលើមនុស្សជិត៨លាននាក់។

ក្រុមសកម្មប្រយុទ្ធបានទទួលប្រាក់ចំណូលរាប់ពាន់លានដុល្លារពីប្រេងកាត ការកំហែងទារប្រាក់ អំពើប្លន់ និងអំពើចាប់ជំរិត។ អ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើរដ្ឋអ៊ីស្លាមកាលពីខែធ្នូ ឆ្នាំ២០១៧ ដោយមានជំនួយពីសម្ព័ន្ធភាពដឹកនាំដោយអាមេរិកដោយបានកាន់កាប់ឡើងវិញលើទឹកដីទាំងអស់ដែលធ្លាប់គ្រប់គ្រងដោយក្រុមជ្រុលនិយមកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥។

LEAVE A REPLY

Please enter your comment!
Please enter your name here