ទាហានអ៊ីរ៉ាក់២នាក់រងរបួសក្នុងការវាយប្រហារដោយពួកISនៅខេត្តDiyala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩

ប្រភពសន្តិសុខនិយាយថា ទាហានអ៊ីរ៉ាក់២នាក់រងរបួសនៅក្នុងហេតុការណ៍វាយប្រហារប្រដាប់អាវុធធ្វើឡើងដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅកន្លែងប៉ុស្តិ៍ត្រួតពិនិត្យកងទ័ពមួយកន្លែងស្ថិតនៅក្នុងខេត្តDiyala។

ថ្លែងប្រាប់សារពត៌មានBaghdad Today ថាពួកសកម្មប្រយុទ្ធIS ចាប់ផ្ដើមវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់កងទ័ពមួយកន្លែងស្ថិតនៅក្នុងភូមិBeni Zayd ចម្ងាយ២១គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងBaqubah បណ្តាលឱ្យទាហាន២នាក់រងរបួស។

កងកម្លាំងសន្ដិសុខធ្វើការស៊ើបអង្កេតទៅលើហេតុការណ៍នេះ ហើយក៏ចាប់ផ្តើមប្រតិបត្តិការរុករកជនល្មើសនៃការវាយប្រហារនេះ។ គួររំលឹកថាក្រុមរដ្ឋអ៊ីស្លាមបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិកាលពីឆ្នាំ២០១៤ នៅពេលនោះក្រុមនេះបានរឹបអូសយកដែនដីធំៗនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដោយប្រកាសការបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីទីក្រុងMosul។

ក្រោយមកទៀតក្រុមនេះក្លាយជាក្រុមល្បីល្បាញខាងអំពើឃោរឃៅរួមទាំងការសម្លាប់រង្គាលការចាប់ពង្រត់ និងការកាត់ក្បាលមនុស្សដែលជាហេតុជំរុញឲ្យសហរដ្ឋអាមេរិកដឹកនាំកងកម្លាំងចម្រុះអន្តរជាតិវាយប្រហារកម្ទេចក្រុមនេះចោល។

បើទោះបីជាក្រុមនេះបានទទួលការបរាជ័យនៅទីកន្លែងសំខាន់របស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដោយក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារម្តងម្កាលប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here