ប្រទេសប៊ុលហ្គារីត្រូវការយន្តហោះចម្បាំងប្រភេទ F-16 ចំនួន៨គ្រឿងពីសហរដ្ឋអាមេរិក

0

ប្រភពព័ត៌មាន RT ចេញផ្សាយថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៩

សមាជិកណាតូប្រទេសប៊ុលហ្គារីរំពឹងថាអាមេរិកនឹងផ្តល់យន្តហោះចម្បាំង F-16 ចំនួន ៨គ្រឿងសម្រាប់កងកម្លាំងអាកាសរបស់ខ្លួនក្នុងតម្លៃបញ្ចុះមកនៅត្រឹមតែ ១,២ពាន់លានដុល្លារអាមេរិកនេះបើតាមក្រសួងការពារជាតិនៅក្នុង Sofia រាយការណ៍នៅថ្ងៃអង្គារនេះ។

ទីភ្នាក់ងារសហរដ្ឋអាមេរិកនៃមន្ទីរចតុកោណនិយាយនៅថ្ងៃចន្ទថា ក្រសួងការបរទេសអាមេរិកយល់ព្រមលក់យន្តហោះ F-16 ចំនួន ៨គ្រឿងនិងសម្ភារៈពាក់ព័ន្ធដែលមានតម្លៃប្រមាណ ១,៦៧ ពាន់លានដុល្លារអាមេរិក។

ប្រទេសប៊ុលហ្គារីកំពុងសម្លឹងមើលការជំនួសយន្តហោះ MiG-29 ផលិតដោយសូវៀតចាស់របស់ខ្លួននិងកែលម្អឡើងវិញអនុលោមតាមបទដ្ឋានរបស់ណាតូ។ ទីភ្នាក់ងារសារព័ត៌មាន Reuters និយាយថាកិច្ចព្រមព្រៀងមួយសម្រាប់ Lockheed Martin’s F-16 Block 70 នឹងក្លាយជាការផ្គត់ផ្គង់សម្រាប់យោធាដ៏ធំបំផុតរបស់ប្រទេសនៅតំបន់ Balkan ចាប់តាំងពីការដួលរលំនៃការគ្រប់គ្រងរបស់កុម្មុយនីសអស់រយៈពេល ៣០ឆ្នាំមកហើយនេះ។

ក្រសួងហិរញ្ញវត្ថុរបស់ប៊ុលហ្គារីនិយាយថាការអនុម័តរបស់អាមេរិកគូសបញ្ជាក់អំពីកម្រិតនៃការចំណាយនេះ។ ខ្លួនរំពឹងថានឹងមានកិច្ចព្រមព្រៀងព្រាងពីទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេល ២សប្តាហ៍ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here