ប្រធានាធិបតីម៉ិកស៊ិករំពឹងនឹងមានកិច្ចព្រមព្រៀងជាមួយអាមេរិកស្តីពីជនអន្តោប្រវេសន៍

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១៩

លោកប្រធានាធិបតីម៉ិកស៊ិក Andres Manuel Lopez Obrador និយាយកាលពីថ្ងៃអង្គារថាលោករំពឹងនឹមានកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកស្តីពីអន្តោប្រវេសន៍មុនពេលក្រុងវ៉ាស៊ីនតោនអនុវត្តការគំរាមកំហែងអនុម័តពន្ធគយ។

លោកប្រធានាធិបតី Donald Trump និយាយថានឹងដាក់ពន្ធលើទំនិញម៉ិកស៊ិកទាំងអស់ចាប់ពីថ្ងៃទី១០ ខែមិថុនាប្រសិនបើមិនបញ្ឈប់ការកើនឡើងជនអន្តោប្រវេសន្តឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក។

លោក Lopez Obradorប្រាប់សារព័ត៌មានពីភាពសុទិដ្ឋិនិយមជាសញ្ញាសំខាន់ចំពោះមន្ត្រីអាមេរិកថាមានកិច្ចព្រមព្រៀងមួយ។

ម៉ិកស៊ិកកំពុងរៀបចំសំណើអន្តោប្រវេសន៍ដើម្បីបង្ហាញដល់មន្រ្តីអាមេរិកនៅក្នុងកិច្ចប្រជុំមួយដែលគ្រោងធ្វើនៅថ្ងៃពុធនៅទីក្រុងវ៉ាស៊ីនតោន។

លោក Lopez Obrador ថ្លែងថា: «ខ្ញុំគិតថានឹងមានកិច្ចព្រមព្រៀងមួយមុនថ្ងៃទី១០ ខែមិថុនាមុនពេលពន្ធនេះចូលជាធរមាន»។

LEAVE A REPLY

Please enter your comment!
Please enter your name here