ក្រុមប្រឹក្សាយោធាស៊ូដានបើកការស៊ើបអង្កេតលើអំពើហិង្សា

0

ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩

ក្រុមប្រឹក្សាយោធាអន្តរកាលរបស់ប្រទេសស៊ូដាននិយាយនៅថ្ងៃពុធថា ពួកគេចាប់ផ្តើមធ្វើការស៊ើបអង្កេតលើអំពើហិង្សានាពេលថ្មីៗនេះនៅក្នុងប្រទេស។

យោងតាមប្រភពអនុប្រធានក្រុមប្រឹក្សាលោកឧត្តមសេនីយ៍ Mohamed Hamdan Dagalo មានប្រសាសន៍ថា ក្រុមប្រឹក្សាផ្តួចផ្តើមធ្វើការស៊ើបអង្កេតឯករាជ្យមួយ ដែលជាការស៊ើបអង្កេតបន្ទាន់ និងប្រកបដោយតម្លាភាពជា​មួយនឹងលទ្ធផលឆាប់រហ័ស។

លោកមានប្រសាសន៍ថា អ្នកណាដែលឆ្លងកាត់ព្រំដែនត្រូវតែទទួលទណ្ឌកម្ម។ ក្រុមអ្នកតវ៉ាស៊ូដាន និងក្រុមប្រឆាំងនៅថ្ងៃពុធច្រានចោលការអញ្ជើញ​របស់ក្រុមប្រឹក្សាសន្តិសុខមិនព្រមចូលចរចា។ លោក Madani Abbas Madani មេដឹកនាំ នៃការបង្កើតកម្លាំងសេរីភាព និងការផ្លាស់ប្តូរមានប្រសាសន៍ថា ក្រុមប្រឹក្សាសន្តិសុខបង្កើតការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។

LEAVE A REPLY

Please enter your comment!
Please enter your name here