រដ្ឋាភិបាលអាឡឺម៉ង់ឆ្លើយតបប្រទេសក្រិកការដោះស្រាយបញ្ហាសំណងសង្គ្រាមលោកលើកទី២

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩

រដ្ឋាភិបាលអាឡឺម៉ង់បញ្ជាក់សារជាថ្មីពីជំហររបស់ខ្លួនថា បញ្ហាសំណងសង្គ្រាមលោកលើកទី២ ទៅកាន់ប្រទេសក្រិកនឹងមានការដោះស្រាយ។ សេចក្តីថ្លែងការណ៍ធ្វើឡើងក្រោយពីទីក្រុងអាថែន(Athens ) ស្នើសុំឱ្យទីក្រុងបែរឡាំង(Berlin ) ចូលក្នុងកិច្ចចរចាលើការទូទាត់សំណង។

ឯកអគ្គរដ្ឋទូតរបស់ប្រទេសក្រិកដាក់សំណើជាផ្លូវការមួយនៅថ្ងៃអង្គារ។ អ្នកនាំពាក្យក្រសួងការបរទេសអាឡឺម៉ង់លោក Rainer Breul  មានប្រសាសន៍ក្នុងទីក្រុងបែរឡាំងនៅថ្ងៃពុធថា លោកកំពុងពិនិត្យមើលខ្លឹមសាររបស់សំណើ។

គណៈកម្មាធិការសភាក្រិកនៅឆ្នាំ២០១៦ ធ្វើការប៉ាន់ប្រមាណថា ពួកគេអាចទាមទារសំណងអប្បបរមា ២៩២ពាន់លានអឺរ៉ូ (៣២៨ ពាន់លានដុល្លារ) សម្រាប់ការកាន់កាប់របស់ប្រទេសអាឡឺម៉ង់នៅសង្គ្រាមលោកលើកទី II ក្នុងប្រទេសក្រិក និងបន្ថែម ៩,២ ពាន់លានអឺរ៉ូនៅសង្គ្រាមលោកលើកទី១។ នៅខែមេសា តំ​ណាង​រាស្រ្តប្រទេសក្រិកគាំទ្រសំណើអោយរាជរដ្ឋាភិបាលធ្វើការស្នើលើការរកឃើញទាំងនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here