ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩
ភ្នាក់ងារអចិន្រ្តៃយ៍របស់រដ្ឋជាសមាជិកសហភាពអឺរ៉ុបយល់ព្រមលើការពន្យារពេលដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុងម៉ូស្គូលើការបង្រួបបង្រួមឧបទ្វីបគ្រីមាជាមួយប្រទេសរុស្ស៊ី។ នេះបើយោងតាមប្រភពព័ត៌មាន Bloomberg។
ប្រសិនបើសេចក្តីសម្រេចចុងក្រោយសហភាពអឺរ៉ុបនោះ ការដាក់ទណ្ឌកម្មនឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២០។ ការដាក់ទណ្ឌកម្មត្រូវគេដាក់លើប្រទេសរុស្ស៊ីនៅឆ្នាំ២០១៤។
នៅថ្ងៃចន្ទភ្នាក់ងារ TASS រាយការណ៍ថា មានប្រភពព័ត៌មាននៅទីក្រុងប្រ៊ុសស៊ែលនិយាយថា សហភាពអឺរ៉ុបមានផែនការពន្យារវិធានការរឹតបន្តឹងប្រឆាំងនឹងឧបទ្វីប Crimea និង Sevastopol ដែលនឹងផុតកំណត់នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៩ សម្រាប់រយៈពេល ១២ខែទៀត។
ប្រភពនេះបន្តថា ការសម្រេចចិត្តនេះមិនជាប់ទាក់ទងជាមួយការផ្លាស់ប្តូររបស់ក្រសួងការបរទេសរុស្ស៊ីក្នុងការពង្រីកបញ្ជីខ្មៅឈ្មោះមន្រ្តីសហភាពអ៊ឺរ៉ុបដែលជាការសងសឹកចំពោះវិធានការរឹតត្បិតរបស់សហភាពអឺរ៉ុបប្រឆាំងនឹងជនជាតិរុស្ស៊ីនោះទេ។