លោកត្រាំលើកឡើងឱកាសនឹងអាចកើតមានសង្គ្រាមជាមួយអ៊ីរ៉ង់ជានិច្ច

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩

លោកប្រធានាធិបតី Donald Trump ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយលោក Piers Morgan ថាសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់គឺអាចកើតមានឡើង។ ទោះបីជាយ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា លោកមិនមែនស្វែងរកជម្លោះប្រដាប់អាវុធជាមួយក្រុងតេរ៉ានទេ។  នៅពេលដែល​លោក Morgan បញ្ជាក់ពីការកើនឡើងនៃភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់ និងលទ្ធភាពអាចកើតសង្គ្រាមនោះ លោកត្រាំទទួលស្គាល់ថា គ្មានអ្វីដែលលោកបដិសេធនោះទេ។

មេដឹកនាំអាមេរិកទទូចថា លោកនឹងចរចារឱ្យបានច្រើនជាមួយប្រទេសអ៊ីរ៉ង់ ប៉ុន្តែសកម្ម​ភាពចាំបាច់ទាំងអស់នឹងត្រូវគេអនុវត្តដើម្បីទប់ស្កាត់ប្រទេសអ៊ីរ៉ង់ពីការទទួលអាវុធនុយក្លេអ៊ែរ។ លោកមានប្រសាសន៍ថា “រឿងតែមួយគត់គឺយើងមិនអាចឱ្យពួកគេមានអាវុធនុយក្លេអ៊ែរបានទេ។ ខ្ញុំដឹងច្រើនអំពីអាវុធនុយក្លេអ៊ែរ។

ខ្ញុំគឺជាអ្នកដែលទទួលបានការបណ្តុះបណ្តាល និងត្រូវសិក្សាពីបញ្ហានេះ “។ លោកក៏លើកឡើងផងដែរអំពីការទទួលខុសត្រូវយ៉ាងធំធេងលើឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក ប៉ុន្តែលោកធានាចំពោះលោក Morgan ថា វាគឺជាការទទួលខុសត្រូវមួយដែលលោករៀបចំដើម្បីដោះស្រាយ។ ការចាក់ផ្សាយនៅអង់គ្លេសបង្ហាញពីការសំភាសន៍នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចផ្លួវរដ្ឋលោកត្រាំទៅកាន់ចក្រភពអង់គ្លេស។

លោកត្រាំខិតខំចងសម្ព័ន្ធជាមួយចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តអឺរ៉ុបដទៃទៀតនៅក្នុងរបបទណ្ឌកម្មថ្មីរបស់លោកប្រឆាំងនឹងអ៊ីរ៉ង់ក្រោយពីសហរដ្ឋអាមេរិកដកខ្លួនចេញជាឯកតោភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ (ដែលគេស្គាល់ថាជា JCPOA) ។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងកើនឡើងដោយសាក្រុងវ៉ាស៊ីនតោនបង្កើនកម្លាំងយោធារបស់ខ្លួននៅមជ្ឈឹមបូព៌ា ហើយនោះជាការព្រមានមួយដល់ក្រុងតេរ៉ាន។

សហរដ្ឋអាមេរិកចោទប្រកាន់អ៊ីរ៉ង់ថា ប្រទេសអ៊ីរ៉ង់គ្រោងធ្វើការវាយប្រហារលើប្រជាពលរដ្ឋរបស់ប្រទេសជិតខាង និងធ្វើការបោសសម្អាតនាវាដឹកប្រេងជាច្រើននៅឆ្នេរសមុទ្រអារ៉ាប់  ប៉ុន្តែការចោទនោះពុំភស្តុតាងគាំទ្រការអះអាងនោះទេ។ ក្រុងតេរ៉ានច្រានចោលយ៉ាងដាច់ខាតនូវការចោទប្រកាន់នោះ និងព្រមានថា ពួកគេត្រៀមខ្លួនជានិច្ចដើម្បីការពារខ្លួនពីការឈ្លានពានរបស់យោធាអាមេរិក។ ប្រទេសអ៊ីរ៉ង់ក៏បន្ថែមថា ពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចា ដោយពួកគេព្យាយាមលើក​ឡើងជាច្រើនលើកទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែមិនដែលទទួលបានលទ្ធផលទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here