ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩
អស់រយៈពេល៥ឆ្នាំមកហើយ ដែលមានការឌឺដងរវាងគ្នានឹងគ្នា ព្រមទាំងមានការគំរាមកំហែង និងការយាយីកើតឡើងទៀតផង នេះហាក់ដូចជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់លោកស្រី Jessikka Aro អ្នកកាសែតស្រីម្នាក់នៅទូរទស្សន៍ជាតិហ្វាំងឡង់ Yle ទៅហើយ។
រឿងរ៉ាវទាំងនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤មកម្លេះ នៅពេលនាងចាប់ផ្តើមស៊ើបអង្កេតអំពីសុំណំរឿង ” Russian troll factories ” ជាកន្លែងដែលមនុស្សរងគ្រោះដោយការប្រឌិតកំហុសនៅក្នុងការធ្វើការរបស់ពួកគេ និងការរីករាលដាលនូវព័ត៌មានបោកបញ្ឆោតដោយចេតនាទៀតផង។
គួរបញ្ជាក់ថា ព័ត៌មានមិនពិតក្លាយជាការបាតុភូតលក្ខណៈជាសកល ក៏ប៉ុន្តែនៅពេលថ្មីៗនេះ រដ្ឋាភិបាលហ្វាំងឡង់គិតគូររិះរកនូវវិធីសាស្ត្រដើម្បីអប់រំដល់សាធារណជន អំពីហានិភ័យដែលអាចកើតឡើង៕